និស្សិតលាវ និយមរៀនផ្នែកអក្សរសាស្ត្រច្រើនបំផុត


ប្អូនៗនិស្សិតថ្នាក់មធ្យមសិក្សា កាលពីឆ្នាំសិក្សាកន្លងទៅ មាននិស្សិតបញ្ចប់ការសិក្សាថ្មីៗ ពីមហាវិទ្យាល័យជាតិ ៣.៤៦៤នាក់ ជានិស្សិត មកពីផ្នែកអក្សរសាស្ត្រច្រើនបំផុត

មហាវិទ្យាល័យជាតិលាវ (National University of Laos – NUOL) បានចាត់ពិធីប្រគល់បរិញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា ជំនាន់ទី៦ (២០០៥-២០០៦) កាលពីថ្ងៃសុក្រ ២៥ សីហា កន្លងមកនេះ រួមទាំងអស់ ៣.៤៦៤ នាក់ ដោយជានិស្សិតបញ្ចប់ការសិក្សា ពីផ្នែកអក្សរសាស្ត្រច្រើនបំផុត។ ចំណែកសាខាផ្នែកដែល មាននិស្សិតបញ្ចប់ការសិក្សាតិចជាងគេបំផុតនោះគឺ ផ្នែកស្ថាបត្យកម្មសាស្ត្រ។

និស្សិតដែលបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា៥ និង៧ ឆ្នាំ នៅផ្នែកជាច្រើនវិជ្ជា រួមមាន អក្សរសាស្ត្រ វិទ្យាសាស្ត្រ មនុស្សសាស្ត្រ និងសង្គមសាស្ត្រ គរុសាស្ត្រ ក្សេត្រសាស្ត្រ វនសាស្ត្រ និតិសាស្ត្រ ទេព្យសាស្ត្រ វិស្វ័កម្មសាស្ត្រ ស្ថាបត្យកម្មសាស្ត្រ សេដ្ឋសាស្ត្រ និងពាណិជ្ជកម្ម ក្នុងនោះមាននិស្សិតស្រី ចំនួន ១.២២៩ នាក់។

ផ្នែកការសិក្សាដែលទទួលបានការនិយមខ្លាំងជាងគេនោះ គឺការសិក្សាភាសាបរទេស របស់ផ្នែកអក្សរសាស្ត្រ ដែលមានអ្នកបញ្ចប់ការសិក្សា ប្រចាំឆ្នាំនេះចំនួន ៥៩៣នាក់ និងខណៈដែលតិចជាងគេបំផុត គឺផ្នែកស្ថាបត្យកម្ម ដែលមានអ្នកបញ្ចប់ការសិក្សាតែ២៩នាក់ ប៉ុណ្ណោះ។

ក្រៅពីនេះក៏មានអ្នកបញ្ចប់ការសិក្សា ពីផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ចំនួន៩៨នាក់ ផ្នែកវិទ្យាសាស្ត្រ ៩២នាក់ គរុសាស្ត្រ ៣៧០នាក់ វនសាស្ត្រចំនួន ៧៥នាក់ ក្សេត្រសាស្ត្រ ៥៦នាក់ វិស្វ័កម្មសាស្ត្រ ២៤២នាក់ និងផ្នែកសេដ្ឋសាស្ត្រ និងពាណិជ្ជកម្ម ចំនួន ៤១០នាក់ និងផ្នែកពេទ្យសាស្ត្រ១៥៦នាក់ទៀត។

ស. សុកកងសែង សៈយៈលើត អធិការបតីមហាវិទ្យាល័យជាតិលាវ បាននិយាយថា និស្សិតបញ្ចប់ការសិក្សាទាំងនេះ បានឆ្លងកាត់ការប្រឡងតាមមាត្រដ្ឋានសិក្សា យ៉ាងហ្មត់ចត់ រួមទាំងការចូលរួមកិច្ចកម្មផ្សេងៗ របស់មហាវិទ្យាល័យផងដែរ។


មានបំណងទទួលនិស្សិតជាង ៤០.០០០នាក់ក្នុងមួយឆ្នាំ

ក្នុងឆ្នាំសិក្សា ២០០៤-២០០៥ មាននិស្សិតរៀនចប់ផ្នែកបរិញ្ញាត្រី និងប្រកាសនីយប័ត្រជាន់ខ្ពស់ រួម ៣០.៦៨៧ នាក់ ជាស្ត្រី ១.០២៩ នាក់។ ការប្រគល់បរិញ្ញាប័ត្រ និងប្រកាសនីយប័ត្រ មានធ្វើឡើងកាលពីខែសីហា ២០០៥ ទាំងនេះជាសេចក្ដីរាយការណ៍ពី កាសែតវៀងច័ន្ទន៍ថ្មី។

ការប្រឡងចូលរៀនតនៅស្ថាប័នឧត្ដមសិក្សារបស់លាវ សម្រាប់ឆ្នាំសិក្សា ២០០៦-២០០៧ នេះ ចាត់ឡើងកាលពីដើមខែកន្លងមកនេះ ដោយប្រើវិញ្ញាសារច្បាប់ដដែលរួម៤វិជ្ជា មាន ភាសាលាវ ប្រវត្តិសាស្ត្រ គណិតសាស្ត្រ និងរូបវិទ្យា ទាំងនេះជាសេចក្ដីរាយការណ៍របស់ សារព័ត៌មានប្រទេសលាវ (សបល)។

តាមតួលេខរបស់ក្រសួងសិក្សាធិការ នៅឆ្នាំនេះស្ថាប័នឧត្ដមសិក្សា ទូទាំងប្រទេស ទាំងរបស់រដ្ឋ និងឯកជន អាចទទួលនិស្សិតចូលរៀនតបានត្រឹម ២៣.០០០-២៦.០០០ នាក់ប៉ុណ្ណោះ។ ក្នុងនោះមហាវិទ្យាល័យជាតិទាំង៣ អាចទទួលនិស្សិតចូលរៀនតបានត្រឹម ៦.០០០នាក់ប៉ុណ្ណោះ ដែលជានិស្សិតមកពីការប្រឡងជ្រើសរើស ៦០% និង៤០%ទៀត ជ្រើសរើសក្នុងរបបកូតា។

ក្នុងឆ្នាំសិក្សាកន្លងមកនេះ មាននិស្សិតបញ្ចប់មធ្យមសិក្សាទូទាំងប្រទេស យ៉ាងតិច៤០.០០០នាក់ ដែលជាហេតុធ្វើឲ្យមាននិស្សិតជាង ១០.០០០នាក់ មិនមានកន្លែងសិក្សាតនៅលំដាប់ខ្ពស់ ដែលតម្រូវឲ្យមានការរៀបចំសិក្សាវិជ្ជាជីវៈ សបល បានឲ្យដឹង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: