វៀងច័ន្ទន៍ទេសចរកើនឡើងព្រោងព្រៀត


សណ្ឋាគារដនច័ន្ទន៍ផាលេស នៅនគរហ្លួងវៀងច័ន្ទន៍
*

ទេសចរណ៍នៅទីក្រុងតូចៗមួយចំនួនរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតលាវ បានរីកខ្លួនយ៉ាងធំធាត់ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បន្ទាប់ពីធ្លាប់ស្ងាត់ជ្រងុំ និងកើតមានសំណង់សណ្ឋគារផ្កាយ៥ ព្រោងព្រាត ភោជនីយដ្ឋាន ហាងលក់ទំនិញ ក៏ដូចជាទីកន្លែងទេសចរណ៍ថ្មីៗជាច្រើនទៀត។

លោក បៈដិដ ខេមមានិត ប្រធានមន្ទីរទេសចរនគរហ្លួងវៀងច័ន្ទន៍ បានរាយការណ៍រឿងនេះ ក្នុងអំឡុងពេលប្រជុំ ធុរកិច្ចទេសចរណ៍ទួទាំងប្រទេស គ្រាទី៣ កាលពីសប្ដាហ៍កន្លងទៅ ដោយបានឲ្យដឹងថា ភ្នាក់ងារផ្សេងៗរបស់រដ្ឋ បានព្យាយាមចាត់ការ និងដំណើរធុរកិច្ច បរិការសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ឲ្យមានមាត្រដ្ឋាន ដើម្បីមានលទ្ធភាព ទទួលបរិការទេសចរ ទាំងក្នុងស្រុក និងបរទេស យ៉ាងមានប្រសិទ្ធិភាព និងមានគុណភាព។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ (២០០០ – ២០០៥) ធុរកិច្ចផ្សេងៗ ដែលទាក់ទងនិងទេសចរ បានទទួលការអភិវឌ្ឍ និងកើនចំនួន ឲ្យគ្រប់ចំនួនតម្រូវការទទួលអ្នកទេសចរ។ ដោយការពីឆ្នាំ២០០០ នោះ នៅនគរហ្លួងវៀងច័ន​្ទន៍ មានសណ្ឋាគារចំនួន២៦ កន្លែង ផ្ទះសំណាក់៦៤កន្លែង ភោជនីយដ្ឋាន ៩៧កន្លែង ស្ថានីយ៍ទេសចរ២៩កន្លែង និងហាងលក់របស់អនុស្សាវរីយ៍ ៨កន្លែង។

នៅឆ្នាំ២០០១ មានសណ្ឋាគារ២៦កន្លែង ផ្ទះសំណាក់៧២កន្លែង ភោជនីយដ្ឋាន៩៧កន្លែង ស្ថានីយ៍ទេសចរ ៣៣កន្លែង និងហាងលក់របស់អនុស្សាវរីយ៍ ១៥កន្លែង។ ក្រោយមកតាំងពីឆ្នាំ២០០៣ – ២០០៥ ទួទាំងនគរហ្លួងវៀងច័ន្ទន៍ មានសណ្ឋាគារទាំងអស់២០៤កន្លែង ផ្ទះសំណាក់៦២៤ កន្លែង ភោជនីយដ្ឋាន ៣១៩កន្លែង ស្ថានីយ៍ទេសចរ ១៨២កន្លែង ហាងលក់របស់អនុស្សាវរីយ៍១៦០កន្លែង។

ក្នុងខណៈដែលអ្នកទេសចរក៏មានចំនួនកើនឡើងរៀងរាល់ឆ្នាំ ដោយនៅឆ្នាំ១៩៩៩ មានអ្នកទេសចរចូលមកនគរហ្លួងវៀងច័ន្ទន៍ ទាំងអស់ ៤៣១.៩៦២នាក់ រួមចំណូលបានជាង ៤០លានដុល្លារសហរដ្ឋ។ ឆ្នាំ២០០០ កើនឡើងចំនួន ៤៨៦.៦១៣នាក់ សាងចំណូលរួម៤២លានដុល្លារសហរដ្ឋ។ ថ្មីបំផុត តាំងតែពីឆ្នាំ២០០១ – ២០០៥ មានអ្នកទេសចរ ២.៥៧០.៦២១នាក់ រួមចំណូលជាង ២២៥លានដុល្លារសហរដ្ឋ។

មន្ត្រីទេសចរណ៍លាវបាននិយាយថា រវាងឆ្នាំ២០១០ – ២០១៥ ចំនួនអ្នកទេសចរបរទេស អាចនឹងកើនឡើង ក្នុង១ឆ្នាំ ១,៨លាននាក់ និងកើនចំនួន ២,២លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០២០៕

*កកន. ប្រើពាក្យនគរហ្លួង ហៅសម្រាប់ទីក្រុងវៀងច័ន្ទន៍ជាពិសេស។ ជាភាសាលាវ (ນະຄອນຫຼວງວຽງຈັນ = នៈគអនហ្លវងវៀងច័ន) មានសំនៀង នៈខនហ្លួងវៀងច័ន ប្រែជាភាសាខ្មែរ ថា បុរី ក្រុង ធំ ឬរាជធានី

Advertisements

One Response to “វៀងច័ន្ទន៍ទេសចរកើនឡើងព្រោងព្រៀត”

  1. jtdnpibrlo Says:

    side effects of fahrenheit diet pill

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: