Archive for the ‘កម្ពុជា’ Category

ខ្មែររាប់លានចូលវត្តធ្វើបុណ្យទេសកាលអ្នកស្លាប់

September 15, 2006


ទេសកាលបុណ្យធំដែលចាប់ផ្ដើមតាំងតែពីថ្ងៃសុក្រ គ្រប់គ្នាចូលវត្តធ្វើបុណ្យ ប្រគេនចង្ហាន់លោក រយៈ១៥ថ្ងៃ

អ្នកកាន់ពុទ្ធសាសនានៅក័ម្ពុជារាប់លាននាក់ កំពុងនៅក្នុងទេសកាលបុណ្យភ្ជុំបិណ្ឌ ដែលជាទេសកាលធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វបុរសដែលបានចែកឋានទៅ។ ដែលឆ្នាំនេះ បុណ្យភ្ជុំបិណ្ឌ ចាប់ផ្ដើមនៅថ្ងៃសុក្រ (៨ កញ្ញា) កន្លងមកនេះ ដែលមានវេលារយៈ១៥ថ្ងៃ។

រយៈពេលនេះប្រជាជនក័ម្ពុជា នឹងនាំគ្នាចូលវត្តយកចំណីអាហារប្រគេនព្រះសង្ឃ ដោយមានការជឿថា បើមិនទៅធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វបុរសទេ ក៏នឹងត្រូវវិញ្ញាណរបស់អ្នកស្លាប់នោះដាក់បណ្ដាសារពេញមួយឆ្នាំ។

ទៅធ្វើបុណ្យនៅវត្ត ចំនួនធំជាស្ត្រី គ្រប់គ្នាស្លៀកសំលៀកបំពាក់ប្រពៃណី ដែលមានសំពត់ កាន់ចានស្រាក់មានដាក់អាហារ ធូបទៀន ទៅថ្វាយព្រះសង្ឃនៅវត្ត ដោយមានពិធីប្រកបសាសនាផ្សេងៗ។

ក្រៅពីយកចំណីអាហារទៅវត្តហើយ អ្វីដែលមិនអាចខាតបាននោះនៅក្នុងទេសកាលនេះ គឺការធ្វើនំអន្សមពិសេសសម្រាប់ទេសកាលនេះ។ មានការជឿជាក់ថា ការយកចំណីអាហារថ្វាយព្រះសង្ឃច្រើនកាលណា គេទទួលបានផលមង្គលច្រើនកាលនោះ៕

ឡូម៉ា ប្រភេទផលិតផលមួយ ពេញនិយម ខែត្រក្រចេះ

September 15, 2006


ឡួម៉ាឥរវឌីដែលជួបនៅទន្លេមេគង្គ

អ្នកទេសចរជាច្រើនបានទៅខែត្រក្រចេះ ក្រៅពីបានទស្សនាភាពឆោមរបស់ត្រីឡូម៉ាឥរវឌី ដែលមាននៅក្នុងខែត្រនេះហើយ នៅអាចទិញវត្ថុអនុស្សាវរីយ៍ ជាឡូម៉ាផលិតផលមួយ ដែលមានភាពពេញនិយម ពេញៗដៃទៀតផង។

រដ្ឋាភិបាលក័ម្ពុជា បានដាក់ខែត្រអភិរក្សត្រីឡូម៉ា ក្នុងខែត្រក្រចេះ កាលពីឆ្នាំ១៩៩៦ ដែលបច្ចុប្បន្ន អាចឃើញត្រីប្រភេទនេះបាន នៅទន្លេនៅប្រទេសឥណ្ឌូនេស៊ី ទន្លេឥរវឌី នៅភូមា និងទន្លេមេគង្គ នៅក័ម្ពុជា ប៉ុណ្ណោះ។

លោក យុន សារិន ជាងចម្លាក់បាននិយាយថា គាត់បានយកថ្មពណ៌ប្រផេះ ឆ្លាក់ជារូបត្រីឡូម៉ា ហើយអ្នកភូមិមួយចំនួនទៀត បានឆ្លាក់ជាត្រីឡូម៉ាធ្វើពីឈើ ផងដែរ។

រាល់ថ្ងៃមានអ្នកទេសចរជាច្រើននាក់ចូលមកទស្សនាត្រីឡូម៉ា ហើយដែលរូបចម្លាក់ឡូម៉ា ដែលឆ្លាក់ដោយអ្នកភូមិ ទទួលបានកម្រៃពីការលក់នេះ ពី១៥.០០០ រៀល ទៅ ១០០.០០០រៀល តាមខ្នាតរបស់ត្រីឡូម៉ា៕

ជម្ងឺគ្រុនផ្តាសាយបក្សីនៅក័ម្ពុជា

September 6, 2006

មានការបញ្ជាក់អះអាងថា ជំងឺគ្រុនផ្តាសាយបក្សី បានផ្ទុះកើតមានឡើងជាថ្មីនៅនឹងសត្វទានៅខេត្តកំពង់ចាម ជាទីដែលវីរុសនៃជំងឺគ្រុនផ្តាសាយបក្សីបានកើតមានជាថ្មីទៀតនៅខែមុន។

ការធ្វើតេស្ត បានបញ្ជាក់ថា វីរុសH៥N១ នៃជម្ងឺគ្រុនផ្តាសាយបក្សីនៅនឹងសត្វទារស់ និងទាងាប់ មាននៅស្រុកបាធាយ ក្នុងខែត្រកំពង់ចាម ដែលមានសត្វស្លាប៧០០ក្បាលងាប់ នៅអាទិត្យមុននេះ។

វីរុសH៥N១នៃជម្ងឺគ្រុនផ្តាសាយបក្សី បានបណ្តាលឲ្យស្លាប់មនុស្សជាង១៤០នាក់ ក្នុងនោះមាន៦នាក់ នៅប្រទេសក័ម្ពុជា៕

ក័ម្ពុជាតភ្លើងពីថៃចូលខែត្រសៀមរាប

September 6, 2006


ក័ម្ពុជាកំពុងតាំងរបបអគ្គីសនី មានថាមពលខ្លាំងពីប្រទេសថៃ ឆ្លងប៉ោយប៉ែត ស៊ីសុផុន ទៅក្រុងសៀមរាបឲ្យទាន់យកប្រើការ នាខែតុលា ខាងមុននេះ

រដ្ឋាភិបាលក័ម្ពុជាកំពុងប្រើប្រាស់ធុនប្រមាណ​ជាង ២០លានដុល្លារសហរដ្ឋ ក្នុងការកែលម្អ និងជួសជុលរបបគ្រោងសាងមូលដ្ឋាន នៅខែត្រសៀមរាប ជាពិសេស ការតបណ្ដាញអគ្គីសនី ពីថៃ និងជាពិសេសដើម្បីនាំយកទៅប្រើក្នុងទេសកាល វប្បធម៌ អង្គរ-ជីអ៊ុងជូ ២០០៦  (Angkor-Gyeongju World Cultural Expo 2006) ដែលនឹងប្រារព្ធធ្វើនាខែវិច្ឆិកាឆ្នាំនេះ។

ក្រសួងទេសចរណ៍របស់ក័ម្ពុជា បាននិយាយថា ទេសកាលនេះ អាចនឹងទាក់ទាញអ្នកទេសចរ បរទេសបានជាង ៤០០.០០០នាក់ មន្ត្រីទាំងនោះបាននិយាយទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូង មានកំណត់នឹងចូលរួមពិធីបើកទេសកាលនេះផងដែរ។

តាមផែនការនោះ ការតាំងខ្សែភ្លើងខ្នាត ៥០០គីឡូវ៉ាត់ពីថៃទៅសៀមរាប នឹងត្រូវធ្វើឲ្យសម្រេចនាដំណាច់ខែតុលានេះ ដែលជាចំណែកមួយ របស់ការអភិវឌ្ឍរបបសាធារណូបភោគមូលដ្ឋាន ដែលមានសារៈសំខាន់ ដើម្បីរៀបចំការចាត់ពិធីទស្សការនេះ ក្នុងពេលដែលការផលិតអគ្គីសនី សម្រាប់ក្រុងសៀមរាប នៅមិនគ្រប់គ្រាន់នៅឡើយ។

រដ្ឋមន្ត្រីក័ម្ពុជាបានឲ្យដឹងថា ទេសកាលនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២១ វិច្ឆិកា ២០០៦ ដល់ ៩ មករា ២០០៧ ដោយការសហការរវាងក័ម្ពុជា និងកូរ៉េខាងត្បូង ដោយបោះទុនថវិកាពីក័ម្ពុជា ២លានដុល្លារសហរដ្ឋ និងកូរ៉េចំនួន៤លានទៀត។

តាមស្ថិតិរបស់ក្រសួងទេសចរណ៍ ក្នុងរយៈ៦ខែដំបូង ឆ្នាំ២០០៦នេះ មានអ្នកទេសចរបរទេស ចូលទៅក័ម្ពុជា ចំនួន៨១៣.៣៩២នាក់ហើយ ដែលកើនឡើង១៩%លើសពីឆ្នាំទៅម៉ិញ និងនៅឆ្នាំនេះ នឹងមានអ្នកទេសចរបរទេស កើនឡើងសរុប២លាននាក់៕

លាវអ៊ែរ៍ឡានស៍ ត្រៀមហោះត្រង់ហ្លួងព្រះបាង-សៀមរាប

September 5, 2006


រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សបប.លាវ និងក័ម្ពុជា បានឯកភាពឲ្យអាកាសចរជាតិប្រទេសលាវ បើកការហោះហើររវាងហ្លួងព្រះបាង និងសៀមរាប ដើម្បីទាក់ទាញទេសចរ

កាលពីថ្ងៃអាទិត្យនេះ អាកាសចរលាវអ៊ែរ៍ឡានស៍ បានប្រកាសពីការហោះហើរត្រង់ រវាងហ្លួងព្រះបាង ទីក្រុងបូរាណ និងក្រុងសៀមរាប ដែលជាទីក្រុងប្រាសាទបូរាណដ៏ល្បីល្បាញរបស់ប្រទេសក័ម្ពុជា។

ខ្សែផ្លូវថ្មីនេះ រៀបចំឡើងដើម្បីទាក់ទាញទេសចរអន្តរជាតិ ទៅកាន់ទីក្រុងទាំងពីរ ដែលនេះជាលទ្ធផលពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលាវ បួសន បុប្ផាវ័ន កាលពីថ្ងៃពុធ ទៅកាន់ទីក្រុងភ្នំពេញ។

ក្នុងរយៈពេលទស្សនកិច្ចនេះ លោក បួសន បានទៅទស្សនកិច្ចមរតករបស់ពិភពលោក ប្រាសាទអង្គរវត្ត នាខែត្រសៀមរាបភាគខាងជើងក័ម្ពុជា ដែលមានចម្ងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។

អតីតរាជធានីបូរាណរបស់លាវ ហ្លួងព្រះបាង មានឈ្មោះបោះសំឡេង ដោយសារព្រះបរមរាជវាំំង វត្តពុទ្ធសាសនា អាគារស្ថាបត្យកម្មជំនាន់បារាំង រួមទាំងបរិយាកាសប្រកបដោយសន្តិភាព៕

ក័ម្ពុជាតាំងឈ្មោះ “ផ្លូវហាណូយ” ឆ្លងបុណ្យជាតិវៀតណាម

September 4, 2006


ផ្លូវម៉ៅសេទុង ផ្លូវរុស្សី និងថ្មីៗនេះផ្លូវហាណូយ
 

អជ្ញាធរក័ម្ពុជា ចាប់ផ្ដើមតាំងឈ្មោះផ្លូវមួយនៅក្រុងភ្នំពេញជា “ផ្លូវហាណូយ” ដើម្បីអបអរខួបឆ្នាំទី៦១ បុណ្យជាតិវៀតណាម ថ្ងៃទី២កញ្ញា ខណៈជាមួយគ្នានេះដែរក៏មានការចាត់ឡើងសប្ដាហ៍វប្បធម៌វៀតណាម នៅក្នុងរាជធានីក័ម្ពុជា ដើម្បីរួមឆ្លងវារៈសំខាន់នេះ។

ផ្លូវនេះជាផ្លូវចាស់ ដែលមានប្រវែង១០,២គីឡូម៉ែត្រ បានទទួលការកសាងជួសជុល ដោយថវិការបស់គណៈកម្មការប្រជាជនក្រុងហាណូយ និងប្រាក់បរិច្ចាគពីប្រជាជនហាណូយមួយចំនួន ដើម្បីសម្ដែងដល់សម្ព័ន្ធភាព មិត្រភាពជាប្រពៃណីរវាងគ្នាមកជាយូរអង្វែង របស់ប្រទេសទាំងពីរ និងទីក្រុងទាំងពីរ។

បច្ចុប្បន្នមានផ្លូវជាច្រើននៅក័ម្ពុជា ដែលតាំងឈ្មោះឡើង ដើម្បីរំលឹកដល់បុគ្គលសំខាន់ ឬរួមឆ្លងវារៈឱកាសសំខាន់ៗផ្សេងៗ ជាមួយមិត្រប្រទេស ដូចជា ផ្លូវម៉ៅស៊ីទង់ ផ្លូវរុស្សី ជាដើម តែក៏នៅមិនមានផ្លូវដែលមានឈ្មោះទាក់ទងជាមួយវៀតណាមនៅឡើយ។

អាជ្ញាធរក័ម្ពុជារួមជាមួយផ្នែកវៀតណាម បានផ្ដើមសប្ដាហ៍វប្បធម៌វៀតណាមឡើងកាលពីថ្ងៃច័ន្ទ (២៨សីហា) កន្លងមកនេះ ដែលមានឿាពយន្តវៀតណាម ជាច្រើនរឿង បញ្ចាំងក្នុងរោងភាពយន្ត ក្រុងភ្នំពេញ។ ក្រៅពីនេះ នៅមានអ្នកសិល្បៈ អ្នកចម្រៀង អ្នកសម្ដែង ជាច្រើនទៀត មកសម្ដែងសិល្បៈនៅក្រុងភ្នំពេញផងដែរ៕

នាយករដ្ឋមន្ត្រីលាវ មកដល់ក័ម្ពុជា

September 4, 2006


នាយករដ្ឋមន្ត្រីលាវធ្វើដំណើរមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ហ៊ុន សែន អ្នកដឹកនាំក័ម្ពុជា

នាយករដ្ឋមន្ត្រីលាវ បួសន បុប្ផាវ័ន បានមកដល់ក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ជាទស្សនកិច្ចលើកទីមួយមកកាន់ប្រទេសនេះ ចាប់តាំងពីលោកបានឡើងកាន់ដំណែង កាលពីខែមិថុនាមក។ ទស្សនកិច្ចរបស់លោកបួសន គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅក្នុងតំបន់ ក្រោមការអញ្ជើញផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីក័ម្ពុជា ហ៊ុន សែន និងបន្ទាប់ពីលោក ហេង សំរិន ប្រធានរដ្ឋសភា ក័ម្ពុជាទៅទស្សនកិច្ចលាវ កាលពីដើមខែនេះមក។

លោកនាយករដ្ឋមន្ត្រីលាវ មានគម្រោងនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណានរោត្ដម សីហមុនី។ លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភាព របស់ក័ម្ពុជាផងដែរ ក្នុងអំឡុងទស្សនកិច្ចរបស់លោកនេះ។

លោក បួសន ក៏នឹងទៅធ្វើទស្សនកិច្ចនៅមរតកពិភពលោក ប្រាសាទអង្គរវត្ត ដែលនៅភាគខាងជើងប្រទេសក័ម្ពុជា មានចម្ងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ៕

មេដឹកនាំលាវធ្វើទស្សនកិច្ចវៀតណាម

September 1, 2006


នាយករដ្ឋមន្ត្រីវៀតណាម អាយុ៥៦ឆ្នាំ ចំណែកនាយករដ្ឋមន្ត្រីលាវ ៥២ឆ្នាំ ដែលជាអ្នកដឹកនាំរដ្ឋាភិបាល ក្មេងខ្ចីបំផុតនៅអាស៊ី កំពុងត្រួតពលកងកិត្តិយស កាលពីថ្ងៃអង្គារ ថ្ងៃដំបូងដែលមេដឹកនាំលាវ ចាប់ផ្ដើមធ្វើទស្សនកិច្ចយ៉ាងផ្លួវការ 

បណ្ដាអ្នកដឹកនាំលំដាប់ខ្ពស់របស់វៀតណាម ជាមួយនាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាជនលាវ ឯ. បួសន បុប្ផាវ័ន បានព្រមព្រៀងបន្តសម្ព័ន្ធភាពពិសេស ភាពឯកច្ឆ័ន្ទ រួមដៃគ្រប់ផ្នែក របស់ប្រទេស និងប្រជាជនទាំងពីរប្រទេស។

ឯ. បួសន កំពុងធ្វើទស្សនកិច្ចវៀតណាមយ៉ាងផ្លូវការ វេលា៤ថ្ងៃ បានចូលសវនការជាមួយ នុង ដឹក មាញ (Nong Duc Manh) លេខាធិការធំ បក្ខកុម្មុយនីស្តវៀតណាម កាលពីថ្ងៃអង្គារ ២៩ សីហា កន្លងមកនេះ ជាលើកដំបូង ដោយមេដឹកនាំទាំងពីរបានអះអាងពីសារៈសំខាន់ របស់សម្ព័ន្ធភាព មិត្រភាព យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ ការតស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យរួមជាមួយគ្នាយ៉ាងយូរអង្វែង។

ឯ. បួសន បានជ្រើសរើសវៀតណាម ជាប្រទេសដំបូង សម្រាប់ការធ្វើទស្សនកិច្ច ចាប់តាំងពីបានទទួលការជ្រើសរើស ជាអ្នកដឹកនាំរដ្ឋសបប.លាវ កាលពីខែឧសភា កន្លងមកនេះ មុននឹងធ្វើដំណើរទៅប្រទេសក័ម្ពុជា ដែលជាគោលដៅទីពីរ។

សម្ព័ន្ធភាពរួមដៃផ្នែកសេដ្ឋកិច្ច និងការបោះទុនរវាងវៀតណាម និងលាវ បានទទួលការអភិវឌ្ឍឡើងយ៉ាងឆាប់រហ័ស កាលពីប៉ុន្មានឆ្នាំនេះ ដោយបច្ចុប្បន្ន វៀតណាមជាប្រទេសដែលបោះទុនច្រើនលំដាប់ទី២ ក្នុងបណ្ដា៣០ប្រទេស ដែលចូលទៅបោះទុន នៅសបប.លាវ។ ចំនួនការបោះទុនរបស់វៀតណាម នៅសបប.លាវ គឺបន្ទាប់ពីប្រទេសថៃប៉ុណ្ណោះ។

ប្រទេសអាស៊ាន៦ ព្រមព្រៀងភ្ជាប់ការហោះហើរ ដើម្បីលើកកម្ពស់ទេសចរណ៍

August 31, 2006

 
ប្រទេសអាស៊ានទាំង១០

ប្រទេសសមាជិកអាសា៊នចំនួន៦ បានព្រមព្រៀងគ្នា បើកការហោះហើររវាងគ្នាទៅវិញទៅមក ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីលើកកំណើនទេសចរណ៍, មន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ។

ប្រទេសអាស៊ាន៦, ក័ម្ពុជា ឥណ្ឌូនេស៊ី លាវ ភូមា ថៃ និងវៀតណាម បានប្ដេជ្ញាជម្រុញឲ្យទេសចរបរទេសចូលមកប្រទេសគេ១៥ភាគរយ ក្នុងមួយឆ្នាំ។

ប្រទេសទាំង៦ក៏បានព្រមព្រៀងគ្នាចូលរួម បើកការឃោសនាទេសចរណ៍ និងបើកកម្មពិធីបណ្ដុះបណ្ដាល សម្រាប់កម្មករទេសចរណ៍ ពីប្រទេសនីមួយៗ៕

បាតុភូតធម្មជាតិ “ស្ដេចនាគ” ហោះនៅក័ម្ពុជា

August 31, 2006

 

ប្រជាជនខ្មែរ ដែលអាស្រ័យនៅបរិវេណមាត់ទន្លេនាក្រុងភ្នំពេញ បាននាំគ្នាភ្ញាក់ផ្អើលនឹងបាតុភូតធម្មជាតិ ដែលបានកើតឡើង ពីក្នុងទន្លេនឹងមានកម្ពស់ឡើងខ្ពស់រហូតរាប់រយម៉ែត្រ ដែលជាហេតុធ្វើឲ្យប្រជាជន មួយចំនួនគិតថា សេ្ដចនាគចុះលេងទឹក។

ហេតុកាលនេះ ដែលបានកើតឡើងដោយសារកម្លាំងព្យុះ កើតឡើងមុនថ្ងៃត្រង់ កាលីថ្ងៃអង្គារ ២៩ សីហា នេះ នាបរិវេណទន្លេបាសាក់ ដែលជាទន្លេភ្ជាប់ជាមួយ នឹងទន្លេមគង្គ ជាប់នឹងក្រុងភ្នំពេញ។

យ៉ាងណាក៏ដោយ មន្ត្រីឧតុនិយមរបស់ក័ម្ពុជា បានអធិប្បាយថា បាតុភូតដែលបានកើតឡើងមកនេះ ដោយសារសម្ពាធខ្យល់ទាបដែលកើតនៅទូទាំងប្រទេសក័ម្ពុជា ដែលកំពុងសាយភាយចុះមកភាគខាងត្បូង នឹងទៅជួបជាមួយនឹងអាកាសខ្ពស់ ដែលនៅបរិវេណនោះ ក៏កើតជាកម្លាំងខ្យល់យ៉ាងទាន់ហន់ នឹងមានចំហាយទឹកខ្ពស់ ហោះឡើងទៅលើពពក ឆ្ពោះទៅលើផ្ទៃមេឃ ដែលមើលទៅដូចព្យុះទណាដូ។