Archive for the ‘ថៃ’ Category

ថៃ-លាវ-វៀតណាម ចាប់ដៃគ្នាបើកទេសចរឆ្លងដែន

September 10, 2006


ផែនទីបង្ហាញផ្លូវជាតិលេខ៨ ភ្ជាប់ទេសចររវាង ថៃ លាវ វៀតណាម ឲ្យមានភាពងាយស្រួលឡើង

មន្ត្រីខែត្រទាំង៧ របស់ថៃ សបប.លាវ និងវៀតណាម មានព្រមព្រៀងគ្នា រួមអភិវឌ្ឍន៍ផ្លូវជាតិលេច៨ ដែលលាតតាមបណ្ដោយ ខែត្រខាំមួន-បលិខាំជ័យ របស់លាវ ទៅល់ជាយដែនវៀតណមា ឲ្យជាផ្ឡូវទេសចរណ៍ឆ្លងដែន ដែលមានការរួមដៃគ្នា តាមលំដាប់។

ភាគីទាំង៣ បានព្រមព្រៀងឧបត្ថម្ភកសាងមជ្ឈមណ្ឌលវប្បធម៌នៅបរិវេណក្រុងល័កសាវ ផ្លូវបំបែកផ្លូវជាតិលេខ៨ និងផ្លូវលេខ៨៨ ក្នុងខែត្របលិខាំជ័យ  ដែលភ្ជាប់នឹងផ្លូវជាតិលេខ១២ ជាផ្លូវសំខាន់មួយទៀតក្នុងខែត្រខាំមួន ដែលជាប់នឹងខែត្រនគរភ្នំ របស់ថៃជាមួយខែត្រ ហាតឹង (Ha Tinh) របស់វៀតណាម។

មជ្ឈមណ្ឌលវប្បធម៌ដែលនឹងសាងឡើងនេះ ជាមជ្ឈមណ្ឌលដែលជួយសម្រួលផ្ដល់ភាពងាយស្រួលដល់ប្រជាជន ទាំងបីប្រទេស រហូតដល់អ្នកទេសចរអាចធ្វើដំណើរលើផ្លូវជាតិលេខ៨ នេះបាន ទាំងនេះជាសេចក្ដីរាយការណ៍របស់មន្ត្រីលាវ។

មន្ត្រីលំដាប់ខ្ពស់របស់ខែត្របរិខាំជ័យ និងខែត្រខាំមួន របស់លាវ ជាមួយនឹងមន្ត្រីខែត្រង៉េអាន (Nghe An) និងខែត្រហាតឹង បានរួមប្រជុំ ជាមួយមន្ត្រីខែត្រនគរភ្នំ សកលនគរ និងខែត្រហ្នងគាយ (ថៃអាន ហណងខាយ, หนองคาย) កាលពីថ្ងៃ១កញ្ញាកន្លងមកនេះ ហើយដែលចេញជាលទ្ធផលដូចខាងលើនេះ។

មន្ត្រីតំណាងប្រទេសទាំង៣ នឹងរួមដៃគ្នាគាំទ្រ ឲ្យកើតមានការផ្លាស់ប្ដូរ អ្នកជំនាញការ ដែលមានបទពិសោធន៍ នាំសម្រួលភាពងាយស្រួល ឲ្យមានការដឹកជញ្ជូនទំនិញ ទាំងការនាំចូល និងបញ្ជូនចេញ យានពាហនៈ និងសិប្បកម្មផ្សេងៗ តាមរយៈជាយដែនរវាងប្រទេសទាំង៣ ឲ្យបានលឿនបំផុត។

ផ្លូវជាតិលេខ៨ ជាផ្លូវសេដ្ឋកិច្ចសំខាន់ ដែលមានសក្ដានុពលភាពអភិវឌ្ឍន៍ ឲ្យកើតការពង្រីកខ្លួនផ្នែកពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង៣ បានយ៉ាងច្រើន។ សងខាងផ្លូវមានៅភូមិប្រទេស ជាព្រៃឈើធម្មជាតិដ៏ស្រស់បំព្រង កាត់ព្រៃភ្នំ ឆ្លងកាត់កន្លែងទេសចរណ៍សំខាន់ៗជាច្រើនកន្លែង។

ពីខែត្រនគរភ្នំ អាចធ្វើដំណើរទៅផ្លូវជាតិលេខ៨ បានដោយចាប់ផ្ដើមចេញពីថាខែក ខែត្រខាំមួន ទៅតាមផ្លូវជាតិលេខ១២ និងបំបែកទៅផ្លូវលេខ៨៨ ទៅដល់ក្រុងហល័កសាវ ឆ្លងកាត់ប៉ាហិន ទៅដល់ជាយដែន ខែត្រហាតឹង មុងស៊ូ ខែត្រង៉េះអាន ស្រុកកំណើតរបស់អតីតប្រធានហូជីម៉ិញ និងចុងក្រោយទៅដល់ឆ្នេរសមុទ្ួ ដែលមានវាលខ្សាច់ ដែលស្រស់ស្អាតបំផុតមួយកន្លែងទៀត នៅវៀតណាម៕

ក័ម្ពុជាតភ្លើងពីថៃចូលខែត្រសៀមរាប

September 6, 2006


ក័ម្ពុជាកំពុងតាំងរបបអគ្គីសនី មានថាមពលខ្លាំងពីប្រទេសថៃ ឆ្លងប៉ោយប៉ែត ស៊ីសុផុន ទៅក្រុងសៀមរាបឲ្យទាន់យកប្រើការ នាខែតុលា ខាងមុននេះ

រដ្ឋាភិបាលក័ម្ពុជាកំពុងប្រើប្រាស់ធុនប្រមាណ​ជាង ២០លានដុល្លារសហរដ្ឋ ក្នុងការកែលម្អ និងជួសជុលរបបគ្រោងសាងមូលដ្ឋាន នៅខែត្រសៀមរាប ជាពិសេស ការតបណ្ដាញអគ្គីសនី ពីថៃ និងជាពិសេសដើម្បីនាំយកទៅប្រើក្នុងទេសកាល វប្បធម៌ អង្គរ-ជីអ៊ុងជូ ២០០៦  (Angkor-Gyeongju World Cultural Expo 2006) ដែលនឹងប្រារព្ធធ្វើនាខែវិច្ឆិកាឆ្នាំនេះ។

ក្រសួងទេសចរណ៍របស់ក័ម្ពុជា បាននិយាយថា ទេសកាលនេះ អាចនឹងទាក់ទាញអ្នកទេសចរ បរទេសបានជាង ៤០០.០០០នាក់ មន្ត្រីទាំងនោះបាននិយាយទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូង មានកំណត់នឹងចូលរួមពិធីបើកទេសកាលនេះផងដែរ។

តាមផែនការនោះ ការតាំងខ្សែភ្លើងខ្នាត ៥០០គីឡូវ៉ាត់ពីថៃទៅសៀមរាប នឹងត្រូវធ្វើឲ្យសម្រេចនាដំណាច់ខែតុលានេះ ដែលជាចំណែកមួយ របស់ការអភិវឌ្ឍរបបសាធារណូបភោគមូលដ្ឋាន ដែលមានសារៈសំខាន់ ដើម្បីរៀបចំការចាត់ពិធីទស្សការនេះ ក្នុងពេលដែលការផលិតអគ្គីសនី សម្រាប់ក្រុងសៀមរាប នៅមិនគ្រប់គ្រាន់នៅឡើយ។

រដ្ឋមន្ត្រីក័ម្ពុជាបានឲ្យដឹងថា ទេសកាលនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២១ វិច្ឆិកា ២០០៦ ដល់ ៩ មករា ២០០៧ ដោយការសហការរវាងក័ម្ពុជា និងកូរ៉េខាងត្បូង ដោយបោះទុនថវិកាពីក័ម្ពុជា ២លានដុល្លារសហរដ្ឋ និងកូរ៉េចំនួន៤លានទៀត។

តាមស្ថិតិរបស់ក្រសួងទេសចរណ៍ ក្នុងរយៈ៦ខែដំបូង ឆ្នាំ២០០៦នេះ មានអ្នកទេសចរបរទេស ចូលទៅក័ម្ពុជា ចំនួន៨១៣.៣៩២នាក់ហើយ ដែលកើនឡើង១៩%លើសពីឆ្នាំទៅម៉ិញ និងនៅឆ្នាំនេះ នឹងមានអ្នកទេសចរបរទេស កើនឡើងសរុប២លាននាក់៕

មេដឹកនាំលាវធ្វើទស្សនកិច្ចវៀតណាម

September 1, 2006


នាយករដ្ឋមន្ត្រីវៀតណាម អាយុ៥៦ឆ្នាំ ចំណែកនាយករដ្ឋមន្ត្រីលាវ ៥២ឆ្នាំ ដែលជាអ្នកដឹកនាំរដ្ឋាភិបាល ក្មេងខ្ចីបំផុតនៅអាស៊ី កំពុងត្រួតពលកងកិត្តិយស កាលពីថ្ងៃអង្គារ ថ្ងៃដំបូងដែលមេដឹកនាំលាវ ចាប់ផ្ដើមធ្វើទស្សនកិច្ចយ៉ាងផ្លួវការ 

បណ្ដាអ្នកដឹកនាំលំដាប់ខ្ពស់របស់វៀតណាម ជាមួយនាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាជនលាវ ឯ. បួសន បុប្ផាវ័ន បានព្រមព្រៀងបន្តសម្ព័ន្ធភាពពិសេស ភាពឯកច្ឆ័ន្ទ រួមដៃគ្រប់ផ្នែក របស់ប្រទេស និងប្រជាជនទាំងពីរប្រទេស។

ឯ. បួសន កំពុងធ្វើទស្សនកិច្ចវៀតណាមយ៉ាងផ្លូវការ វេលា៤ថ្ងៃ បានចូលសវនការជាមួយ នុង ដឹក មាញ (Nong Duc Manh) លេខាធិការធំ បក្ខកុម្មុយនីស្តវៀតណាម កាលពីថ្ងៃអង្គារ ២៩ សីហា កន្លងមកនេះ ជាលើកដំបូង ដោយមេដឹកនាំទាំងពីរបានអះអាងពីសារៈសំខាន់ របស់សម្ព័ន្ធភាព មិត្រភាព យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ ការតស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យរួមជាមួយគ្នាយ៉ាងយូរអង្វែង។

ឯ. បួសន បានជ្រើសរើសវៀតណាម ជាប្រទេសដំបូង សម្រាប់ការធ្វើទស្សនកិច្ច ចាប់តាំងពីបានទទួលការជ្រើសរើស ជាអ្នកដឹកនាំរដ្ឋសបប.លាវ កាលពីខែឧសភា កន្លងមកនេះ មុននឹងធ្វើដំណើរទៅប្រទេសក័ម្ពុជា ដែលជាគោលដៅទីពីរ។

សម្ព័ន្ធភាពរួមដៃផ្នែកសេដ្ឋកិច្ច និងការបោះទុនរវាងវៀតណាម និងលាវ បានទទួលការអភិវឌ្ឍឡើងយ៉ាងឆាប់រហ័ស កាលពីប៉ុន្មានឆ្នាំនេះ ដោយបច្ចុប្បន្ន វៀតណាមជាប្រទេសដែលបោះទុនច្រើនលំដាប់ទី២ ក្នុងបណ្ដា៣០ប្រទេស ដែលចូលទៅបោះទុន នៅសបប.លាវ។ ចំនួនការបោះទុនរបស់វៀតណាម នៅសបប.លាវ គឺបន្ទាប់ពីប្រទេសថៃប៉ុណ្ណោះ។

ប្រទេសអាស៊ាន៦ ព្រមព្រៀងភ្ជាប់ការហោះហើរ ដើម្បីលើកកម្ពស់ទេសចរណ៍

August 31, 2006

 
ប្រទេសអាស៊ានទាំង១០

ប្រទេសសមាជិកអាសា៊នចំនួន៦ បានព្រមព្រៀងគ្នា បើកការហោះហើររវាងគ្នាទៅវិញទៅមក ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីលើកកំណើនទេសចរណ៍, មន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ។

ប្រទេសអាស៊ាន៦, ក័ម្ពុជា ឥណ្ឌូនេស៊ី លាវ ភូមា ថៃ និងវៀតណាម បានប្ដេជ្ញាជម្រុញឲ្យទេសចរបរទេសចូលមកប្រទេសគេ១៥ភាគរយ ក្នុងមួយឆ្នាំ។

ប្រទេសទាំង៦ក៏បានព្រមព្រៀងគ្នាចូលរួម បើកការឃោសនាទេសចរណ៍ និងបើកកម្មពិធីបណ្ដុះបណ្ដាល សម្រាប់កម្មករទេសចរណ៍ ពីប្រទេសនីមួយៗ៕

លាវត្រៀមចាត់ស៊ីហ្កេមស៍២០០៩

August 30, 2006


ពិធីប្រកួតកីឡាស៊ីហ្កេមស៍ នាប្រទេសហ្វីលីពីន កាលពីឆ្នាំ២០០៥កន្លងទៅ
 

សបប.លាវ នឹងចាត់ជាលើកដំបូងកីឡាស៊ីហ្កេមស៍ ប្រចាំឆ្នាំ២០០៩ បានស្នើសុំការជួយទំនុកបម្រុង ពីប្រទេសជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួល ផ្នែកកីឡា រួមទាំងការកសាងកីឡដ្ឋានផងដែរ។

ការប្រកួតកីឡាស៊ីហ្កេមស៍ រាប់ចាត់ទុកជាកិច្ចកម្មផ្នែកកីឡា ដ៏សំខាន់របស់ប្រទេសនៅភូមិភាគអាស៊ីអគ្នេយ៍ ដែលចាត់ឡើងជាប្រចាំ រយៈពេល២ឆ្នាំម្ដង។

ឯកឧត្ដម នាម វិយៈកេត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងជំនួញ របស់ប្រទេសលាវ បានពោលថា បានដំណើររឿងទាំងនេះទៅប្រឹក្សា និងសុំការរួមដៃ ពីប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងវៀតណាម។

“ប្រទេសទាំងនេះ មានបទពិសោធន៍ច្រើន ក្នុងការចាត់ចែងការប្រកួតកីឡាធំៗ ហេតុដូចនេះ ទើបយើងសុំការជួយពីប្រទេសទាំងនេះ” ឯ. នាម បានមានប្រសាសន៍ ប្រាប់សាព័ត៌មានម៉ាឡេស៊ី បើរ៍ណាម៉ា។

យ៉ាណាក៏ដោយ បច្ចុប្បន្នមានប្រទេសថៃ និងឥណ្ឌាប៉ុណ្ណោះ ដែលទទួលការជួយឧបត្ថម្ភ “ទាំងពីរប្រទេសនេះ បានឆ្លើយតប ថានឹងជួយដល់ពួកយើង” រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម  និងជំនួញ បានពោល។ ក្រៅពីនេះ នៅមានប្រទេសម៉ាឡេស៊ី បានសម្ដែងចំណាប់អារម្មណ៍ ជួយអភិវឌ្ឍន៍ផ្នែកកីឡា របស់ប្រទេសលាវទៀតផង។

នាបច្ចុប្បន្នសបប.លាវ មានកីឡដ្ឋានតែ២ប៉ុណ្ណោះ ដែលមួយកន្លែងនៅនគរហ្លួងវៀងច័ន្ទន៍ និងមួយកន្លែងទៀត នៅក្នុងខែត្រ សុវណ្ណខែត្រ។ គ្រោងការណ៍ ដើម្បីសម្រួលភាពងាយស្រួលក្នុងការប្រកួតកីឡា ត្រូវប្រើប្រាស់ថវិកា ប្រមាណ៥០ដុល្លារសហរដ្ឋ។

“ទោះបីយើងមានទុនពាក់កណ្ដាលមកហើយ តែវានៅមិនគ្រប់គ្រាន់ ជាពិសេសគឺសម្រាប់ការចាត់ចែងការប្រកួតដ៏ធំនេះ”៕

លាវហោះ ហ្លួងព្រះបាង បឹងកក់ ដោយMA60គ្រឿងថ្មី

August 18, 2006


យន្តហោះប្រភេទ MA60 ខ្នាត៥០-៦០កៅអី ផលិតនៅប្រទេសចិន ចំនួន២គ្រឿង ដែលមួយ​គ្រឿង​ដំបូង​បាន​មក​ដល់​សបប លាវ នឹង​ប្រើ​ហោះ​នៅ​ក្នុង​ប្រទេស​ និង​មួយ​គ្រឿង​ទៀត​នឹង​ហោះ​ខ្សែ​ផ្លូវ​ បឹងកក់-ហ្លួងព្រះបាង នា​ខែ​តុលា​ខាង​មុខ​នេះ

ក្រុមហ៊ុន​សហគ្រាស​អាកាសចរ​លាវ (Lao Aviation Enterprise Company) ដែល​ជា​ម្ចាស់​អាកាសចរ​ជាតិ​លាវ កំពុង​ចាប់​ផ្ដើម​កែ​លម្អ​ផ្លូវ​ហោះហើរ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ភូមិភាគ​បន្ទាប់​ពី​បានយន្តហោះ​ប្រភេទ​ថ្មី MA60 ឬ Modern Art 60 ដែល​ផលិត​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន​២​គ្រឿង ដើម្បី​បន្ថែម​ការ​ហោះហើរ​រួម​ទាំង​ក្រុង​បឹងកក់ ជាមួយ​ក្រុង​មរតក​លោក​ហ្លួងព្រះបាង​ផង​ដែរ។

អាកាសចរ​ជាតិ​លាវ​បាន​ធ្វើ​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​១៣-15 សីហា​នេះ នៅ​ឯ​ហ្លួងព្រះបាង ស្ដី​ពី​ផែនការ​ហោះហើរ​ថ្មី ការ​បើក​ផ្លូវ​ហោះហើរ​ថ្មី​ ដោយ​យន្តហោះ​ថ្មី ដើម្បី​ដោះស្រាយ​នូវកំណើន​ទេសចរ​ដែល​នឹង​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​លាវ ១,៥​លាន​នាក់ ជា​ពិសេស​ដែល​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ មាន​ចំនួន​កើន​ឡើង​គ្រប់ៗ​ឆ្នាំ។

ខ្សែ​ផ្លូវ​ថ្មី​ដែល​អាកាសចរ​ជាតិ​លាវ នឹង​ធ្វើ​ការហោះហើរ​ចាប់​ពីខែ​តុលា​នេះ រួម​មាន​ខ្សែ​ផ្លូវ ហ្លួងព្រះបាង-ហាណូយ ចម្ប៉ាស័ក-សៀមរាប-ក្រុងហាណូយ និង​ខ្សែ​ផ្លូវ ក្រុងបឹងកក់-វៀងច័ន្ទន៍ និងប៉ាកសេ-ក្រុងភ្នំពេញ ផងដែរ៕

ជំងឺគ្រុនផ្ដាសាយបក្សីនៅប្រទេសក័ម្ពុជា

August 14, 2006

ប្រទេសក័ម្ពុជានិយាយថាខ្លួនបានរកឃើញការរីករាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សីថ្មីមួយ
បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលបួនខែកន្លងមកនេះ។

គេបានរកឃើញវីរុសនេះនៅក្នុងសត្វទាពីរក្បាលឋិតនៅក្នុងខេត្តមួយដែលមានចម្ងាយ
៩០គ.មខាងកើតទីក្រុងភ្នំពេញ។

មន្ត្រីម្នាក់មកពីក្រសួងកសិកម្មនិយាយថារដ្ឋាភិបាលនឹងធ្វើការសម្លាប់សត្វទាចំនួន ៤០០ក្បាលដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃវីរុសនេះ។

ជំងឺគ្រុនផ្ដាសាយបក្សីមិនបានយាយីប្រទេសក័ម្ពុជាឲ្យធ្ងន់ធ្ងរដូចបណ្ដាប្រទេសជិតខាងឡើយ
ហើយវីរុសH5N1ធ្វើឲ្យមានមនុស្សស្លាប់ចំនួន៦នាក់តែប៉ុណ្ណោះនៅប្រទេសក័ម្ពុជាចាប់ពីឆ្នាំ២០០៣មក។

ប៉ុន្តែរាជាណាចក្រក័ម្ពុជាឋិតនៅក្នុងការប្រុងប្រយ័ត្នយ៉ាងខ្ពស់បន្ទាប់ពីគេបានរកឃើញករណីថ្មីៗ
នៅប្រទេសលាវ និងប្រទេសថៃកាលពីខែមុននេះ៕

“អ៊ែរ៍អាស៊ី” ផ្អាកហោះទៅ ភូមា លាវ វៀតណាម

August 10, 2006


ឆ្នាំនេះអ៊ែរ៍អាស៊ី មិនទាន់អាចហោះទៅបានទេ

ក្រុមហ៊ុនអ៊ែរ៍អាស៊ី (Air Asia Bhd) របស់ម៉ាឡេស៊ី បានប្រកាសផ្អាកការហោះហើរ កូឡាឡំពួរ ភូមា លាវ និងវៀតណាមហើយ នាឆ្នាំនេះ ដោយសារក្រុមហ៊ុនត្រូវចាតរកកន្លែងបណ្ដុំហោះហើរ (Hub) អាចជាភាគខាងជើងប្រទេស នឹងអាចជារដ្ឋគេដាស៍ (Kedah) បើមិនដូចនេះទេ ប្រហែលជាប៉េណាំង (Penang)។

ដាតូ តូនី ហ្វេរនានដេស៍ (Tony Fernandes) ប្រធានចៅនាទីបរិការរបស់ក្រុមហ៊ុនអ៊ែរ៍អាស៊ីុ បានឲ្យដឹងថា ការចាត់តាំងហាប់ ការហោះហើរខែត្រភាគខាងជើងរបស់ប្រទេស នឹងធ្វើឲ្យអាកាសចរតម្លៃទាប ដែលធំបំផុតរបស់អាស៊ីមួយនេះ អាចធ្វើបរិការក្នុងតំបន់ “ត្រីកោណអភិវឌ្ឈន៍” (Growth Triangle) រវាងម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី បានយ៉ាងពេញលេញ។

ក្រុមហ៊ុនអ៊ែរ៍អាស៊ីកំពុងសម្រេចចិត្តរឿងចំណុចទីតាំងការហោះហើរនៅភាគខាងជើង ក្នុងរយៈពេលបីបួនខែខាងមុខនេះ ដែលអាចជាប៉េណាំង ក៏សាកសមក្នុងការហោះហើរកោះមីដាន (ឥណ្ឌូនេស៊ី) ល័ងកាវី (ម៉ាឡេស៊ី) និងហាតយ៉ៃរបស់ថៃ។ ស៊ីវីអូរបស់អ៊ែរ៍អាស៊ី បាននិយាយ៕

អ្នកអានទស្សនាវដ្ដីចាត់ហាណូយលំដាប់៦ “ល្អបំផុត នៅអាស៊ី”

August 4, 2006


ក្រុងហាណូយ បានទទួលការបោះឆ្នោតពីអ្នកអានទស្សនាវដ្ដីទេសចរណ៍ ត្រាវេល អេនដ៍ លេសើរ៍ (Travel and Leisure Magazine) ជាក្រុងមួយក្នុងចំណោម១០ នៅអាស៊ី ដែលល្អបំផុត នៅក្នុងលំដាប់លេខ៦

អ្នកអានទស្សនាវដ្ដី ត្រាវេល លេសើរ៍ ទស្សនាវដ្ដីទេសចរណ៍ល្បីឈ្មោះពីអូស្ត្រាលី បោះរើសឲ្យក្រុងហាណូយជាប់លំដាប់ទី៦ ក្រុងដែលល្អបំផុត១០កន្លែងនៅអាស៊ី ពីការចាត់លំដាប់នៅឆ្នាំនេះ ដោយធ្លាក់ចុះមួយលេខទៀតធៀបនឹងឆ្នាំកន្លងទៅ។

ទីក្រុងដែលជាប់លំដាប់ខ្ពស់បំផុតពីការបោះឆ្នោតទី១ ជាទីក្រុងដែលល្អបំផុតនៅអាស៊ី នាឆ្នាំនេះ បានដល់ក្រុងទេពមហានគរ បន្ទាប់មកគឺក្រុងជៀងម៉ៃ កាដ្ឋមាណឌុ រដ្ឋធានីរបស់នេប៉ាល់ ឧត្តរប្រទេស ជ័យបុរៈ នៅឥណ្ឌា ក្រុងប៉េកាំង នៅចិន និងក្រុងហ្លួងព្រះបាង នៅសបប លាវ ដែលបានជាប់លំដាប់ជាលើកដំបូងផងដែរ។

ការចាត់លំដាប់គ្រានេះ ជាគ្រាទី១១ហើយ ដោយបានរួបរួមស្ថានទីទេសចរណ៍ពេញនិយមទាំងអស់ជាង៥០០កន្លែង ដែលធ្វើការកាត់សេចក្ដីពីទស្សនីយភាព សិល្បៈវប្បធម្ម អាហារ ប្រជាជន និងការទិញដូររបស់របរ ទាំងនេះជាការរាយការណ៍ពីសារព័ត៌មានវៀតណាមណេត អះអាងការរាយការណ៍របស់ទស្សនាវដ្ដី។

ចំណែកអាណាម៉ានដារា រីសរ៍ត និង សិចសេនស៍ស្ប៉ា (Ana Mandara Resort & Six Senses Spa) នាទីក្រុងញ៉ា ចាង (Nha Trang) ជាប់លំដាប់៦៥ របស់សណ្ឋាគារ និងរីសរ៍ត១០០លំដាប់ដែលល្អបំផុតក្នុងលោក ដែលនាឆ្នាំនេះ ក្រុងហ្វ្លរេនស៍ ក្រុងរេម និងក្រុងទេពមហានគរ បានរើសជាទីក្រុង៣ដែលទាក់ទាញទេសចរបានច្រើនបំផុត៕

ចូលក័ម្ពុជាធ្វើ “អ៊ី វីសា” បានមិនបាច់ទៅស្ថានទូត

July 28, 2006


អ្នកទេសចរដែលត្រូវធ្វើដំណើរមកក័ម្ពុជា អាចសុំវីសា តាមរបបអនឡាញ បានយ៉ាងងាយ មិនបាច់ទៅស្ថានទូតនាំបង់វេលា

ក្រសួងការបរទេសក័ម្ពុជា បានចាប់ផ្ដើមប្រើប្រាស់វិធីការសុំវីសា ចូលប្រទេសបែបអនឡាញហើយ។ អ្នកទេសចរគ្រាន់តែចូលវ៉ិបសៃត៍ របស់ក្រសួង និងបំពេញទម្រង់លិខិតសុំវីសាអនឡាញ (អ៊ី វីសា) និងចាយសាហ៊ុយបង់តាមប័ត្រក្រេឌីត តាមរបបអនឡាញ។

ការសុំវីសាអនឡាញ ធ្វើឲ្យអ្នកទេសចរ មិនចាំបាច់ទៅឈរតម្រង់ជួរទៅបំពេញទម្រង់បែបបទសុំវីសានៅស្ថានទូត ឬស្ថានកុងស៊ុលក័ម្ពុជា នៅបរទេស តទៀតទេ សន្សំទាំងពេលវេលា និងថ្លៃធ្វើដំណើរ ដោយប្រើវេលាការអនុម័តត្រឹម៣ថ្ងៃប៉ុណ្ណោះ។

អ្នកទេសចរគ្រប់គ្នា រួមទាំងអស់អ្នកទេសចរមកពីប្រទេសថៃ នឹងត្រូវសុំវីសា ដើម្បីចូលទៅប្រទេសក័ម្ពុជា លើកលែងអ្នកទេសចរក្រុមប្រទេសអាស៊ានមួយចំនួនគឺ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងលាវ ដែលមិនចាំបាច់វីសា។

យ៉ាងណាក៏ដោយ អ៊ីវីសារបស់ប្រទេសក័ម្ពុជានេះ ប្រើសម្រាប់ការធ្វើដំណើរបានតែម្ដង ឬចូលចេញបានតែម្ដង មានអាយុប្រើប្រាស់៣ខែ រាប់ពីថ្ងៃចេញ និងអ្នកទេសចរអាចសំណាក់នៅរាជអាណាច័ក្រក័ម្ពុជា បានដល់៣០ថ្ងៃ ដោយអាចស្នើសុំបន្តអាយុបានទៀត។

អាចប្រើបានជាមួយច្រកអាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយអ្នកទេសចរត្រូវបង់តម្លៃក្នុងការធ្ចើវីសាអនឡាញ ជាចំនួន២៥ដុល្លារសហរ័ដ្ឋ តាមប័ត្រក្រេឌីតរបស់វីសា ឬម៉ាស្ទ័រកាត។

ចំពោះលិខិតឆ្លងដែនត្រូវមានអាយុប្រើការមិនទាបជាង៦ខែ និងត្រូវប្រើរូបថត ពីលិខិតឆ្លងដែនខ្លួនឯង ក្នុងរូបបែប  JPEG ឬ PNG ដើម្បីសុំអ៊ីវីសា ទាំងនេះជាសេចក្ដីរាយការណ៍របស់វ៉ិបសែត៍ក្រសួងការបរទេសក័ម្ពុជា http://evisa.mfaic.gov.kh/index.php?version=eng