Archive for the ‘ភូមា’ Category

ឡូម៉ា ប្រភេទផលិតផលមួយ ពេញនិយម ខែត្រក្រចេះ

September 15, 2006


ឡួម៉ាឥរវឌីដែលជួបនៅទន្លេមេគង្គ

អ្នកទេសចរជាច្រើនបានទៅខែត្រក្រចេះ ក្រៅពីបានទស្សនាភាពឆោមរបស់ត្រីឡូម៉ាឥរវឌី ដែលមាននៅក្នុងខែត្រនេះហើយ នៅអាចទិញវត្ថុអនុស្សាវរីយ៍ ជាឡូម៉ាផលិតផលមួយ ដែលមានភាពពេញនិយម ពេញៗដៃទៀតផង។

រដ្ឋាភិបាលក័ម្ពុជា បានដាក់ខែត្រអភិរក្សត្រីឡូម៉ា ក្នុងខែត្រក្រចេះ កាលពីឆ្នាំ១៩៩៦ ដែលបច្ចុប្បន្ន អាចឃើញត្រីប្រភេទនេះបាន នៅទន្លេនៅប្រទេសឥណ្ឌូនេស៊ី ទន្លេឥរវឌី នៅភូមា និងទន្លេមេគង្គ នៅក័ម្ពុជា ប៉ុណ្ណោះ។

លោក យុន សារិន ជាងចម្លាក់បាននិយាយថា គាត់បានយកថ្មពណ៌ប្រផេះ ឆ្លាក់ជារូបត្រីឡូម៉ា ហើយអ្នកភូមិមួយចំនួនទៀត បានឆ្លាក់ជាត្រីឡូម៉ាធ្វើពីឈើ ផងដែរ។

រាល់ថ្ងៃមានអ្នកទេសចរជាច្រើននាក់ចូលមកទស្សនាត្រីឡូម៉ា ហើយដែលរូបចម្លាក់ឡូម៉ា ដែលឆ្លាក់ដោយអ្នកភូមិ ទទួលបានកម្រៃពីការលក់នេះ ពី១៥.០០០ រៀល ទៅ ១០០.០០០រៀល តាមខ្នាតរបស់ត្រីឡូម៉ា៕

ភូមាប្រកាសប្រទេសគ្មានគ្រុនផ្ដាសាយបក្សី

September 8, 2006


នៅមិនមានការកើតឡើងថ្មីទេ ចាប់តាំងពីខែមេសាមក រដ្ឋបាលភូមាក៏ប្រកាស ជាប្រទេសគ្មានគ្រុនផ្ដាសាយបក្សី

រដ្ឋបាលទាហានភូមា បានចេញប្រកាស តាមរយៈទស្សនាវដ្ដីផ្លូវការ ដោយធានាថា ជាប្រទេសដែលគ្មានការរីករាលដាលវីរុសគ្រុនផ្ដាសាយបក្សី បន្ទាបើពី១ខែកន្លងទៅ មិនមានការឆ្លងកើតមានឡើងទៀតទេ។

“មានការគ្រប់គ្រងការរាលដាលវីរុស ដោយសម្លាប់សត្វមាន់ និងសត្វស្លាបមួយចំនួន និងមានការអះអាងថា មិនមានមេរោគនៅក្នុងប្រទេសនេះទៀតទេ” ទស្សនាវដ្ដីនីវឡាហ៍អូហ្វមៀនម៉ា ដែលលើកពីផ្នែកបសុសត្វ និងសត្វពេទ្យភូមា។

ប្រទេសអាស៊ាន៦ ព្រមព្រៀងភ្ជាប់ការហោះហើរ ដើម្បីលើកកម្ពស់ទេសចរណ៍

August 31, 2006

 
ប្រទេសអាស៊ានទាំង១០

ប្រទេសសមាជិកអាសា៊នចំនួន៦ បានព្រមព្រៀងគ្នា បើកការហោះហើររវាងគ្នាទៅវិញទៅមក ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីលើកកំណើនទេសចរណ៍, មន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ។

ប្រទេសអាស៊ាន៦, ក័ម្ពុជា ឥណ្ឌូនេស៊ី លាវ ភូមា ថៃ និងវៀតណាម បានប្ដេជ្ញាជម្រុញឲ្យទេសចរបរទេសចូលមកប្រទេសគេ១៥ភាគរយ ក្នុងមួយឆ្នាំ។

ប្រទេសទាំង៦ក៏បានព្រមព្រៀងគ្នាចូលរួម បើកការឃោសនាទេសចរណ៍ និងបើកកម្មពិធីបណ្ដុះបណ្ដាល សម្រាប់កម្មករទេសចរណ៍ ពីប្រទេសនីមួយៗ៕

ភូមាប្រែរូបធនាគាររដ្ឋ ដើម្បីអ្នកនាំចេញនាំចូល

August 23, 2006

 
ក្រដាសប្រាក់ ៥០០ក្យ៉ាត របស់ភូមា

ខាងភូមាកំពុងស្វែងរកដំណើរការផ្លាស់ប្ដូរធនគាររបស់រដ្ឋ ទៅជាធនាគារ ដើម្បីការនាំចូល និងនាំចេញ ដល់បណ្ដាអ្នកនាំចេញនាំចូល នៅក្នុងប្រទេស ឲ្យមានលទ្ធភាព ដំណើរធុរកិច្ចលក់ដូររវាងប្រទេស បានងាយស្រួល និងឆាប់រហ័សឡើង។

ទស្សនាវដ្ដីវ៉យស៍ (Voice) បានអះអាងការបើកឲ្យដឹងពីការប្រជុំនៅទីក្រុង នេយ៍ប៉ិតវ៍ កាលពីពេលថ្មីៗនេះថា ធនាគាររបស់រដ្ឋ ដែលនឹងកំពុងប្រែរូប មានធនាគារប្រជាជនភូមា (Myanmar Citizen Bank) ដែលមានក្រសួងពាណិជ្ជកម្មភូមា មានហ៊ុន៥៥ភាគរយ។

ក្រសួងពាណិជ្ជកម្មភូមា នៅបានគាំទ្រដល់ក្រុមនាំចេញ នាំចូល ក្នុងប្រទេសឲ្យមករួមទុន ចូលហ៊ុនក្នុងធនាគារប្រជាជនភូមា ដែលកំពុងធ្វើខ្លូនជាស្ថាប័នហិរញ្ញវត្ថុ សំខាន់សម្រាប់ធុរកិច្ចនាំចូល និងនាំចេញជាពិសេស។

បច្ចុប្បន្នមានទាំងធនាគារអភិវឌ្ឍន៍នេសាទ និងចិញ្ចឹមសត្វភូមា (Myanmar Livestock Breeding and Fishery Development Bank) ធនាគារអភិវឌ្ឍន៍កសិកម្ម (Myanmar Agricultural Development Bank) និងធនាគារអភិវឌ្ឍន៍ឧស្សាហកម្ម (Myanmar Industrial Development Bank) និងត្រូវបែងចែកទៅដើម្បីប្រយោជន៍របស់អ្នកបោះទុន គ្រប់ប្រភេទ តែនៅមិនមានធនាគារសម្រាប់អ្នកនាំចេញនាំចូល ដើម្បីឲ្យអ្នកជំនួញមានការធានាសម្រាន់ទាក់ទង ពាណិជ្ជកម្មធុរកិច្ចក្រៅប្រទេស។

បច្ចុប្បន្នធនាគារពាណិជ្ជកម្មក្រៅប្រទេសភូមា (Myanmar Foreign Trade Bank) ដែលដំណើរការដោយរដ្ឋាភិបាល អាចរាប់ជាអង្គការហិរញ្ញវត្ថុធំ និងសំខាន់ចំពោះការដំណើរធុរកិច្ច ធៀបជាមួយធនាគារឯកជនផ្សេងៗ ដែលបានទទួលការអនុញ្ញាតិផងដែរ នៅខណៈដែលធនាគារពាណិជ្ជ និងវិនិយោគ (Myanmar Investment and Commercial Bank) ជាធនាគារសម្រាប់ ការវិនិយោគ ពីក្រៅប្រទេសនៅភូមា៕

ចេញច្បាប់ម្ចាស់ដីនេយ៍ប៉ិតវ៍ ត្រូវជាជនជាតិភូមា

August 22, 2006


អាគារស្នាក់អាស្រ័យរបស់ភ្នាក់ងាររដ្ឋ តាំងនៅក្បែរក្រុងនេយ៍ប៉ិតវ៍

រដ្នបាលភូមាបានចេញច្បាប់នៅក្រុង នេយ៍ប៉ិតវ៍ (Nay Pyi Taw) ទីក្រុងថ្មី ក្រៅក្រុងភៀងមៈណា ដើម្បីឲ្យអ្នកធុរកិច្ច នៅក្នុងតំបន់ចុះទុន ដោយមានចុះបញ្ជីច្បាស់លាស់ ដែលសំខាន់ម្ចាស់ដី ត្រូវជាបុគ្គលសញ្ជាតិភូមាប៉ុណ្ណោះ។

ប្រកាសដែលចេញដោយគណៈកម្មការអភិវឌ្ឍន៍នេយ៍ប៉ិតវ៍ (Nay Pyi Taw City Development Committee) កាលពីថ្ងៃអាទិត្យ​ (២០ សីហា) មានសេចក្ដីថា ការចាប់ដី នឹងត្រូវយកទៅចេញប្លង់ ដើម្បីសាងសង់អាគារសំរាប់ ទីស្នាក់អាស្រ័យ មណ្ឌលវង់ចរ ស្ថានីយ៍ផ្សេងៗ និងមណ្ឌលរថយន្តផងដែរ។

ក្នុងការកសាងទីស្នាក់អាស្រ័យនេះផងដែរ នឹងត្រូវបែងចែកដីចេញជាប្លង់តូចៗ រហូតដល់ទី៤០០០កន្លែង សំរាប់ភូមិនីមួយៗ ដែលមានទាំងអស់ចំនួន២ផ្នែក ដែលប្រកបទៅដោយ អាគារសង្គម និងរបបគ្រោងការកសាងសាលារៀន ផ្សារ ស្ថានីយ៍អគ្គីភ័យ ស្ថានីយ៍តម្រួត ស្ថានីយ៍កីឡា និងសួនសាធារណៈ​​ ដោយមានរបបភ្លើងអគ្គីសនី និងទឹកស្អាតផងដែរ។

ធ្វើ​ចេតីយ​ជវេតាកង​ចម្លង​ដាក់​នៅ​ទីក្រុង​ថ្មី

August 18, 2006


ចេតីយ​ជវេតាកង​នៅ​ក្រុង​យ៉ានកុង ដែល​រដ្ឋបាល​ទាហាន​ភូមា​មាន​ផែនការ​នឹង​សាង​បែប​ចម្លង ប្រតិស្ឋាន​ទុក ក្នុង​ក្រុង​នេយ៍ប៉ិតវ៍ រដ្ឋធានី​ថ្មី តែ​នឹង​មាន​ខ្នាត​តូច​ជាង​អង្គ​ដើម

រដ្ឋបាល​ទាហាន​ភូមា​ដាក់​ផែនការ​សាង​បែប​ចម្លង របស់​ចេតីយ​ជវេតាកង (Shwedagon pagoda) ចេតីយ​មាស​ស័ក្តសិទ្ធិ​ប្រចាំ​ក្រុង​យ៉ានកុង​ ទុក​នៅ​ក្នុង​ក្រុង នេយ៍ប៉ិតវ៍ (Nay Pyi Taw) ដែល​ជា​មជ្ឈមណ្ឌល​ធ្វើ​ការ​ថ្មី​របស់​ភូមា។

កាសែត​ប្រចាំ​ថ្ងៃ​របស់​ភូមា “វិគលី អ៊ីឡេវេន” (Weekly Eleven) រាយការណ៍​ថា បែប​ចម្លង​ចេតីយ​ជវេតាកង នឹង​សាង​ទុក​ដើម្បី ឲ្យ​ប្រជាជន​នៅទីនោះ និង​បណ្ដា​អ្នក​ធ្វើការ ដែល​ត្រូវ​ផ្លាស់​ពីយ៉ានកុង ទៅ​ប្រតិប័ត្ត​ការងារ នៅក្រុងនេយ៍ប៉ិតវ៍ ក្រៅ​ក្រុង ភៀងមៈណា (Pyinmana)  ដើម្បី​ទុក​ជា​ទី​សក្ការៈបូជា។

“ចេតីយ​ថ្មី​នេះ ជា​ចេតីយ​បែប​ចម្លង​ចេតីយ​ជវេតាកន តែ​មានខ្នាត​តូច​ជាង​រូប​ដើម និង​ចេតីយ​ចម្លង​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ឲ្យថា “អកព្រះធាតុធានី” (Oakparthathani)។

ចេតីយ​ជវេតាកន​នៅ​ក្រុង​យ៉ានកុង មាន​កម្ពស់ ៩៨ ម៉ែត្រ (៣២០ ហ្វុត) មាន​អាយុ​វែង​ប្រមាណ ២.៥០០ ឆ្នាំ ជា​ចេតីយ​មាស​មានរគាំង ដែលសាង​ឡើង​ក្នុង​រវាង​គ្រឹស្តសតវត្សរ៍​ទី៦ និង១០ ដែល​ចេតីយ​ត្រូវ​បានរាយការណ៍​ថា មានតុបតែង​ទៅដោយ​ពេជ្រ​ជាង ៥.៤៤៨គ្រាប់ និង​ត្បូង​ជាង ២.៣១៧​គ្រាប់។ លើ​កំពូល​ចេតីយ ប្រដាប់​ដោយ​ពេជ្រ មាន​ទម្ងន់​រហូត​ដល់ ៧៦​ការ៉ាត់។

អាជ្ញាធរ​ភូមា​ប្រកាស​រើ​ទីក្រុង តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ ដែល​តាំង​នៅទីតាំង​ក្រៅ​ក្រុង​ភៀងមៈណា និង​តាំងក្រុងថ្មី​ដោយ​ដាក់​ឈ្មោះ​ថា នេយ៍ប៉ិតវ៍ ដែល​មាន​អត្ថន័យ​ថា “បល្ល័ង្គ​របស់​ក្សត្រ” ដែល​តាំង​នៅ​ក្នុង​ព្រៃ​ភ្នំ ភាគ​កណ្ដាល​របស់​ប្រទេស និង​កំពុង​ស្ថាបនា​ធ្វើ​ជារដ្ឋធានី​ផ្លូវការ ក្រោម​រដ្ឋធម្មនុញ្ញ​ច្បាប់​ថ្មី៕

ភូមាកសាងអគារយុគថ្មីបាំងជវេតាកង

August 17, 2006


រូបថតទីខ្ពស់បរិវេណចេតីយជវេតាកង ស្ដែងឲ្យឃើញថាមានអាគារខ្ពស់ និងអាគារសាងសង់ថ្មីៗឯទៀតសង់ដោយគ្មានរបៀប

ស្ថាបនិកភូមាកំពុងមានការព្រួយបារម្ភ ចំពោះការសាងសង់អាគារ ផ្ទះសម្បែងថ្មីៗនៅបរិវេណជិតៗចេតីយជវេតាកង កំពុងជាសារហេតុសំខាន់ ដែលធ្វើឲ្យទស្សនីយភាពដ៏ស្រស់ស្អាតរបស់ចេតីយមាស របស់អ្នកស្រុកនេះ បានបាត់បង់ទៅតាមពេលវេលា។

ក្នុងរយៈ៣ឆ្នាំកន្លងមកនេះ អាគារសំណង់ថ្មីៗ ត្រូវបានកសាងឡើង៨កន្លែង និងគ្រប់កន្លែងមានកម្ពស់ខ្ពស់ ពី៥ ទៅ៦ជាន់ ដេោយមានរូបបែបកញ្ចក់ ដាក់តាមស្ថាបនកម្មបែបចិន នៅតាមផ្លូវដែលនៅបរិវេណជវេតាកង ដែលសឹងធ្វើឲ្យបាត់បង់ផ្លូវចូលទៅចេតីយភាគខាងកើតរបស់ចេតីយទៅហើយ។

នាយសាន់ អ៊ូ (Sun Oo) ប្រធានក្រុមហ៊ុន ឌីសាញ 2000 (Design 2000) អ្នកចេញបែបស្ថាបនកម្មនៅក្រុងយ៉ានកុង បាននិយាយថា អាគារទាំងអស់នេះ បានបង្កឲ្យកើតបរិយាកាសបំពុលភ្នែក ដែលធ្វើឲ្យបរិវេណជំុវិញ ចេតីយនោះផ្លាស់ប្ដូរទៅ ដែលនាពេលនេះពោរពេញទៅដោយផ្ទះឈើ វត្តវ៉ាអារាម កន្លែងលក់ដូររបស់របរខាងពិធីកម្មសាសនា និងហាងលក់ទឹកតែ។

នាយអ៊ុង មីនត៍ (Aung Myint) ស្ថាបនិកម្ចាស់ក្រុមហ៊ុន អមេនិធី ឌីសាញ ហ្ក្រុប (Amenity Design Group) ក្នុងក្រុងយ៉ានកុង បាននិយាយថា អាគារដែលបានកសាងឡើងមកនោះគឺនៅលើដែនដីឯកជន​ ដែលស្ថិតនៅក្រោមការត្រួតត្រា របស់គណៈកម្មការអភិវឌ្ឍន៍ក្រុងយ៉ានកុង (Yangon City Development Committee) តែគណៈកម្មការនេះក៏មិនបានចូលទៅមើលអាគារថ្មីៗអស់ទាំងនោះ ដែលមិនបានសាងសង់ឲ្យបានសមស្របនឹងបរិវេណនោះទេ។

អគារទាំងនោះបានបាំងទស្សនីយភាពដ៏ស្រស់ស្អាតរបស់ចេតីយ ដែលជាកង្វល់ និងផែនការសម្រាប់ការកសាងសំណង់ថ្មីផ្សេងៗ ព្រមទាំងការគិតគូរដល់របាយទឹកផងដែរ។

នៅក្នុងដែនដីរាប់គីឡូម៉ែត្រជុំវិញចេតីយជវេតាកុង ពីសួនសាធារណៈ (People’s Park) ឆ្លងទៅទិសខាងត្បូង ទល់ទន្លេកាន់ដាវជី (Kandawgyi Lake) និងខាងត្បូងទល់ផ្លូវរថភ្លើង នឹងត្រូវចាត់ទុកជាខែត្រអនុរ័ក្ស ដែលមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់ខ្ពស់លើស៦ជាន់ នៅក្នុងបរិវេណនេះ ដោយពីមុននេះមានការកសាងដោយពុំមានការគ្រប់គ្រងឡើយ។


បរិវេណនៅក្នុងរង្វង់ក្រហម ជាទីតាំងដែលមិនឲ្យមានការសាងសង់សំណង់លើសពី៦ជាន់

“អ៊ែរ៍អាស៊ី” ផ្អាកហោះទៅ ភូមា លាវ វៀតណាម

August 10, 2006


ឆ្នាំនេះអ៊ែរ៍អាស៊ី មិនទាន់អាចហោះទៅបានទេ

ក្រុមហ៊ុនអ៊ែរ៍អាស៊ី (Air Asia Bhd) របស់ម៉ាឡេស៊ី បានប្រកាសផ្អាកការហោះហើរ កូឡាឡំពួរ ភូមា លាវ និងវៀតណាមហើយ នាឆ្នាំនេះ ដោយសារក្រុមហ៊ុនត្រូវចាតរកកន្លែងបណ្ដុំហោះហើរ (Hub) អាចជាភាគខាងជើងប្រទេស នឹងអាចជារដ្ឋគេដាស៍ (Kedah) បើមិនដូចនេះទេ ប្រហែលជាប៉េណាំង (Penang)។

ដាតូ តូនី ហ្វេរនានដេស៍ (Tony Fernandes) ប្រធានចៅនាទីបរិការរបស់ក្រុមហ៊ុនអ៊ែរ៍អាស៊ីុ បានឲ្យដឹងថា ការចាត់តាំងហាប់ ការហោះហើរខែត្រភាគខាងជើងរបស់ប្រទេស នឹងធ្វើឲ្យអាកាសចរតម្លៃទាប ដែលធំបំផុតរបស់អាស៊ីមួយនេះ អាចធ្វើបរិការក្នុងតំបន់ “ត្រីកោណអភិវឌ្ឈន៍” (Growth Triangle) រវាងម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី បានយ៉ាងពេញលេញ។

ក្រុមហ៊ុនអ៊ែរ៍អាស៊ីកំពុងសម្រេចចិត្តរឿងចំណុចទីតាំងការហោះហើរនៅភាគខាងជើង ក្នុងរយៈពេលបីបួនខែខាងមុខនេះ ដែលអាចជាប៉េណាំង ក៏សាកសមក្នុងការហោះហើរកោះមីដាន (ឥណ្ឌូនេស៊ី) ល័ងកាវី (ម៉ាឡេស៊ី) និងហាតយ៉ៃរបស់ថៃ។ ស៊ីវីអូរបស់អ៊ែរ៍អាស៊ី បាននិយាយ៕

ភូមាបើកភ្លើងខៀវអ៊ែរ៍ភុកាម ហោះចេញក្នុងភូមិភាគ

July 27, 2006


ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ៍ភុកាម បានត្រូវអនុញ្ញាត ពីរដ្ឋបាលទាហានភូមា ឲ្យអាចហោះហើរត្រង់មកក្រុងទេពមហានគរ នឹងចិនបានហើយ ដោយនឹងចាប់ផ្ដើម ឲ្យបរិការក្នុងខែតុលា ឆ្នាំនេះ

រដ្ឋបាលទាហានភូមា អនុម័តិយល់ស្របឲ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៍ភូកាម (Air Bagan) ឲ្យអាចបើកការហោះហើរត្រង់មកប្រទេសថៃ និងចិនបាន ដោយចាប់ផ្ដើមឲ្យបរិការក្នុងខែតុលា ឆ្នាំនេះ ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជន ក្នុងប្រទេស ដំបូងគេបំផុតដែលបានអនុញ្ញាតឲ្យបើកការហោះហើរទៅប្រទេសជិតខាង។

“យើងបានទទួលការអនុញ្ញាតឲ្យអាចបើកការហោះហើរត្រង់ទៅក្រុងទេពមហានគរ និងចិន ក្នុងខែតុលា ឆ្នាំនេះ ដោយយើងជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូង ដែលទទួលបានការអនុញ្ញាត ឲ្យហោះហើរទៅកាន់ក្រៅប្រទេសបាន” នាយ បវិន ម៉ារ ហាន (Pwint Mar Han) អ្នកទីផ្សារក្រុមហ៊ុនអាកាសចរណ៍ ភុកាម បានឲ្យដឹង តែក្នុងខណៈនេះ ក្រុមហ៊ុន នៅមិនទាន់សម្រេចចិត្ត ហោះហើរទៅកាន់ទីក្រុងណា របស់ប្រទេសចិននៅឡើយទេ។

ចៅនាទីប្រចាំក្រុមហ៊ុនអាកាសចរណ៍ម្នាក់ទៀតបាននិយាយថា ក្រុមហ៊ុនក៏ទទួលបានការអនុញ្ញាតឲ្យហោះហើរទៅត្រង់ ខែត្រសៀមរាប នាពេលអនាគត ដែលជាទ្វារចូលប្រាសាទនគរវត្ត ស្ថានីយ៍ទេសចរពេញនិយម សម្រាប់អ្នកទេសចរ មកពីប្រទេសទូទាំងពិភពលោក ផងដែរ។

“យើងកំពុងមានផែនការសម្រាប់ការបើកឲ្យបរិការហោះហើរត្រង់ទៅ ខែត្រសៀមរាប ក្នុងប្រទេសក័ម្ពុជាផងដែរ តែយើងមិនទាន់អះអាងជាក់លាក់នាពេលនេះទេ” ចៅនាទីរបស់ភុកាមអ៊ែរ៍ បានឲ្យដឹង។

អ៊ែរ៍ភុកាម ត្រូវការពង្រីកផ្លូវហោះហើរ ខែត្រសៀមរាប ក្រុងទេសចរពេញនិយមនៅក័ម្ពុជា ដើម្បីហោះហើរទៅបូរាណស្ថានដែលមានឈ្មោះល្បីរបស់ប្រទេស ដែលជាចំណែកមួយក្នុងការពង្រីកផ្លូវហោះហើរ ក្នុងភូមិភាគ។

អាកាសចរភុកាម កើតឡើងពីការចូលទុនរួមរវាងក្រសួងគមនាគមន៍ភូមា និងក្រុមហ៊ុនទូ (Htoo Company) ដែលជាក្រុមហ៊ុនចុះទុនលំដាប់ថ្នាក់ជាតិ ដោយមានផែនការបើកការហោះហើរត្រង់ទៅមក យ៉ាងកូន សៀមរាប យ៉ាងកូន និងផ្លូវ យ៉ាងកូន សៀមរាប នងអូ (ភុកាម) យ៉ាងកូន បរិការពីរជើងក្នុងមួយសប្ដាហ៍ ទាំងនេះជាការអនុញ្ញាតពីរដ្ឋាភិបាល។

វត្ថុបំណងរបស់ការបើកឲ្យបរិការ ផ្លូវហោះហើរទាំងនេះ គឺដើម្បីភ្ជាប់ទីតាំងទេសចរដ៏សំខាន់របស់ក្រុងព្រះនគរ នៅខែត្រសៀមរាប របស់ក័ម្ពុជា និងអាកាសយានដ្ឋាននៅក្រុងនងអូ ដែលនឹងនាំអ្នកទេសចរ ទៅទស្សនាភាពរុងរឿង របស់អាណាចក្រភុកាមបូរាណ នៅភាគខាងជើងរបស់ភូមាបាន ដែលទាំងពីរកន្លែងនេះ ជាចំណុចកណ្ដាលមរតកផ្នែកវឌ្ឍនធម្ម នៃអនុភូមិភាគទន្លេមេគង្គ និងទន្លេឥរវតី។

ក្រៅពីក័ម្ពុជា និងថៃហើយ ក្រុមហ៊ុនអាកាសចរភុកាម នៅមានគ្រោងការ នឹងបើកផ្លូវហោះហើរ ទៅទីក្រុងសំខាន់ៗ ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន ផងដែរ៕

ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ៍អាស៊ី បើកហោះហើរពីបាងកក ទៅយ៉ាងហ្កូន

July 17, 2006

 

ក្រុមហ៊ុនអាកាសចរតម្លៃថោក ថៃអ៊ែរ៍អាស៊ី (Thai AirAsia) នឹងបើកការហោះហើរត្រង់ពី ក្រុងបាងកក ប្រទេសថៃ ទៅក្រុងយ៉ាងហ្កូន ប្រទេសភូមា នាខែសីហា នេះទៅហើយ។

ការបើកបរិការខ្សែផ្លូវថ្មីនេះ ជាខ្សែផ្លូវទី៩ហើយ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដែលនឹងចាប់ធ្វើការហោះហើរ ពីថ្ងៃទី១៦ សីហា ២០០៦ នេះតទៅ។

យន្តហោះដែលយកទៅប្រើប្រាស់សម្រាប់ការហោះហើរនេះ ជាប្រភេទយន្តហោះប៊ូអ៊ីង ៧៣៧ ដែលអាចផ្ទុកអ្នកដំណើរបាន១៤៨នាក់។

ឧស្សាហកម្មទេសចរណ៍នៅភូមាកំពុងមានសន្ទុះយ៉ាងខ្លាំង ដែលកាលពីឆ្នាំកន្លងទៅ មានអ្នកទេសចរបរទេស ចូលទៅទស្សនាប្រទេសភូមា មានចំនួន ៦០០.០០០ នាក់ ដែលកើនឡើង ៥៩% ពី៥ឆ្នាំកន្លងទៅ៕