Archive for the ‘ម៉ាឡេស៊ី’ Category

ម៉ាឡេស៊ី នឹងកសាងមណ្ឌលដើរផ្សារ៥០លានដុល្លារនៅលាវ

September 5, 2006

 

ក្នុងផ្នែកមួយនៃសកម្មភាពផ្លាស់ប្ដូរវប្បធម៌ រួមទាំងការប្រជុំរថយន្តទាំង១០ និងការធ្វើដំណើរតាមកប៉ាល់ នៅបណ្ដាប្រទេសអាស៊ាន សហព័ន្ធយុវជនលាវ មានផែនការ នឹងកសាងមណ្ឌលពាណិជ្ជកម្មមួយ នៅវៀងច័ន្ទន៍ ដោយសហការជាមួយអ្នកវិនិយោគម៉ាឡេស៊ី ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលលាវ។

មណ្ឌលពាណិជ្ជកម្មថ្មីនេះ នឹងជាផ្នែកមួយនៃការបន្តសហប្រតិបត្តិការ រវាងគណៈកម្មការមជ្ឈឹម នៃសហព័ន្ធយុវជន បដិវត្តប្រជាជន (LRYU) និងយុវជនម៉ាឡេស៊ី។

“បន្ទាប់ពីការអនុញ្ញាតិត្រូវបានផ្ដល់ដោយរដ្ឋាភិបាលរបស់យើង យើងនឹងចាប់ផ្ដើមការសាងសង់មណ្ឌលថ្មីនេះភ្លាម ដែលនឹងមានរួមទំនិញ និងផលិតផល ពីប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត ក៏ដូចជាផលិតផលក្នុងស្រុក ជាពិសេសសម្រាប់យុវជន” អនុប្រធានការិយាល័យ LRYU លោក វ័នពេញ ធម្មាវង្ស បាននិយាយ។ មណ្ឌលនេះ នឹងរួមមានមន្ទីរពេទ្យ និងសណ្ឋាគារចំនួនមួយ។ គម្រោងទាំងមូល មានតម្លៃប្រហែល ៥០លានដុល្លារសហរដ្ឋ៕

លាវត្រៀមចាត់ស៊ីហ្កេមស៍២០០៩

August 30, 2006


ពិធីប្រកួតកីឡាស៊ីហ្កេមស៍ នាប្រទេសហ្វីលីពីន កាលពីឆ្នាំ២០០៥កន្លងទៅ
 

សបប.លាវ នឹងចាត់ជាលើកដំបូងកីឡាស៊ីហ្កេមស៍ ប្រចាំឆ្នាំ២០០៩ បានស្នើសុំការជួយទំនុកបម្រុង ពីប្រទេសជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួល ផ្នែកកីឡា រួមទាំងការកសាងកីឡដ្ឋានផងដែរ។

ការប្រកួតកីឡាស៊ីហ្កេមស៍ រាប់ចាត់ទុកជាកិច្ចកម្មផ្នែកកីឡា ដ៏សំខាន់របស់ប្រទេសនៅភូមិភាគអាស៊ីអគ្នេយ៍ ដែលចាត់ឡើងជាប្រចាំ រយៈពេល២ឆ្នាំម្ដង។

ឯកឧត្ដម នាម វិយៈកេត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងជំនួញ របស់ប្រទេសលាវ បានពោលថា បានដំណើររឿងទាំងនេះទៅប្រឹក្សា និងសុំការរួមដៃ ពីប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងវៀតណាម។

“ប្រទេសទាំងនេះ មានបទពិសោធន៍ច្រើន ក្នុងការចាត់ចែងការប្រកួតកីឡាធំៗ ហេតុដូចនេះ ទើបយើងសុំការជួយពីប្រទេសទាំងនេះ” ឯ. នាម បានមានប្រសាសន៍ ប្រាប់សាព័ត៌មានម៉ាឡេស៊ី បើរ៍ណាម៉ា។

យ៉ាណាក៏ដោយ បច្ចុប្បន្នមានប្រទេសថៃ និងឥណ្ឌាប៉ុណ្ណោះ ដែលទទួលការជួយឧបត្ថម្ភ “ទាំងពីរប្រទេសនេះ បានឆ្លើយតប ថានឹងជួយដល់ពួកយើង” រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម  និងជំនួញ បានពោល។ ក្រៅពីនេះ នៅមានប្រទេសម៉ាឡេស៊ី បានសម្ដែងចំណាប់អារម្មណ៍ ជួយអភិវឌ្ឍន៍ផ្នែកកីឡា របស់ប្រទេសលាវទៀតផង។

នាបច្ចុប្បន្នសបប.លាវ មានកីឡដ្ឋានតែ២ប៉ុណ្ណោះ ដែលមួយកន្លែងនៅនគរហ្លួងវៀងច័ន្ទន៍ និងមួយកន្លែងទៀត នៅក្នុងខែត្រ សុវណ្ណខែត្រ។ គ្រោងការណ៍ ដើម្បីសម្រួលភាពងាយស្រួលក្នុងការប្រកួតកីឡា ត្រូវប្រើប្រាស់ថវិកា ប្រមាណ៥០ដុល្លារសហរដ្ឋ។

“ទោះបីយើងមានទុនពាក់កណ្ដាលមកហើយ តែវានៅមិនគ្រប់គ្រាន់ ជាពិសេសគឺសម្រាប់ការចាត់ចែងការប្រកួតដ៏ធំនេះ”៕

“អ៊ែរ៍អាស៊ី” ផ្អាកហោះទៅ ភូមា លាវ វៀតណាម

August 10, 2006


ឆ្នាំនេះអ៊ែរ៍អាស៊ី មិនទាន់អាចហោះទៅបានទេ

ក្រុមហ៊ុនអ៊ែរ៍អាស៊ី (Air Asia Bhd) របស់ម៉ាឡេស៊ី បានប្រកាសផ្អាកការហោះហើរ កូឡាឡំពួរ ភូមា លាវ និងវៀតណាមហើយ នាឆ្នាំនេះ ដោយសារក្រុមហ៊ុនត្រូវចាតរកកន្លែងបណ្ដុំហោះហើរ (Hub) អាចជាភាគខាងជើងប្រទេស នឹងអាចជារដ្ឋគេដាស៍ (Kedah) បើមិនដូចនេះទេ ប្រហែលជាប៉េណាំង (Penang)។

ដាតូ តូនី ហ្វេរនានដេស៍ (Tony Fernandes) ប្រធានចៅនាទីបរិការរបស់ក្រុមហ៊ុនអ៊ែរ៍អាស៊ីុ បានឲ្យដឹងថា ការចាត់តាំងហាប់ ការហោះហើរខែត្រភាគខាងជើងរបស់ប្រទេស នឹងធ្វើឲ្យអាកាសចរតម្លៃទាប ដែលធំបំផុតរបស់អាស៊ីមួយនេះ អាចធ្វើបរិការក្នុងតំបន់ “ត្រីកោណអភិវឌ្ឈន៍” (Growth Triangle) រវាងម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី បានយ៉ាងពេញលេញ។

ក្រុមហ៊ុនអ៊ែរ៍អាស៊ីកំពុងសម្រេចចិត្តរឿងចំណុចទីតាំងការហោះហើរនៅភាគខាងជើង ក្នុងរយៈពេលបីបួនខែខាងមុខនេះ ដែលអាចជាប៉េណាំង ក៏សាកសមក្នុងការហោះហើរកោះមីដាន (ឥណ្ឌូនេស៊ី) ល័ងកាវី (ម៉ាឡេស៊ី) និងហាតយ៉ៃរបស់ថៃ។ ស៊ីវីអូរបស់អ៊ែរ៍អាស៊ី បាននិយាយ៕

ចូលក័ម្ពុជាធ្វើ “អ៊ី វីសា” បានមិនបាច់ទៅស្ថានទូត

July 28, 2006


អ្នកទេសចរដែលត្រូវធ្វើដំណើរមកក័ម្ពុជា អាចសុំវីសា តាមរបបអនឡាញ បានយ៉ាងងាយ មិនបាច់ទៅស្ថានទូតនាំបង់វេលា

ក្រសួងការបរទេសក័ម្ពុជា បានចាប់ផ្ដើមប្រើប្រាស់វិធីការសុំវីសា ចូលប្រទេសបែបអនឡាញហើយ។ អ្នកទេសចរគ្រាន់តែចូលវ៉ិបសៃត៍ របស់ក្រសួង និងបំពេញទម្រង់លិខិតសុំវីសាអនឡាញ (អ៊ី វីសា) និងចាយសាហ៊ុយបង់តាមប័ត្រក្រេឌីត តាមរបបអនឡាញ។

ការសុំវីសាអនឡាញ ធ្វើឲ្យអ្នកទេសចរ មិនចាំបាច់ទៅឈរតម្រង់ជួរទៅបំពេញទម្រង់បែបបទសុំវីសានៅស្ថានទូត ឬស្ថានកុងស៊ុលក័ម្ពុជា នៅបរទេស តទៀតទេ សន្សំទាំងពេលវេលា និងថ្លៃធ្វើដំណើរ ដោយប្រើវេលាការអនុម័តត្រឹម៣ថ្ងៃប៉ុណ្ណោះ។

អ្នកទេសចរគ្រប់គ្នា រួមទាំងអស់អ្នកទេសចរមកពីប្រទេសថៃ នឹងត្រូវសុំវីសា ដើម្បីចូលទៅប្រទេសក័ម្ពុជា លើកលែងអ្នកទេសចរក្រុមប្រទេសអាស៊ានមួយចំនួនគឺ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងលាវ ដែលមិនចាំបាច់វីសា។

យ៉ាងណាក៏ដោយ អ៊ីវីសារបស់ប្រទេសក័ម្ពុជានេះ ប្រើសម្រាប់ការធ្វើដំណើរបានតែម្ដង ឬចូលចេញបានតែម្ដង មានអាយុប្រើប្រាស់៣ខែ រាប់ពីថ្ងៃចេញ និងអ្នកទេសចរអាចសំណាក់នៅរាជអាណាច័ក្រក័ម្ពុជា បានដល់៣០ថ្ងៃ ដោយអាចស្នើសុំបន្តអាយុបានទៀត។

អាចប្រើបានជាមួយច្រកអាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយអ្នកទេសចរត្រូវបង់តម្លៃក្នុងការធ្ចើវីសាអនឡាញ ជាចំនួន២៥ដុល្លារសហរ័ដ្ឋ តាមប័ត្រក្រេឌីតរបស់វីសា ឬម៉ាស្ទ័រកាត។

ចំពោះលិខិតឆ្លងដែនត្រូវមានអាយុប្រើការមិនទាបជាង៦ខែ និងត្រូវប្រើរូបថត ពីលិខិតឆ្លងដែនខ្លួនឯង ក្នុងរូបបែប  JPEG ឬ PNG ដើម្បីសុំអ៊ីវីសា ទាំងនេះជាសេចក្ដីរាយការណ៍របស់វ៉ិបសែត៍ក្រសួងការបរទេសក័ម្ពុជា http://evisa.mfaic.gov.kh/index.php?version=eng

រថភ្លើងផ្លូវទោលចាប់ផ្ដើមហើយនៅព្រៃនគរ

July 28, 2006


រថភ្លើងផ្លូវទោលនៅកូឡាឡំពួរ ម៉ាឡេស៊ី
អជ្ញាធរក្រុងព្រៃនគរ បានប្រកាសអញ្ជើញអ្នកចាប់អារម្មណ៍ ចូលរួមបោះទុន ក្នុងគ្រោងការកសាង ប្រព័ន្ធរថភ្លើងផ្លូវទោល ក្នុងក្រុងព្រៃនគរ រួម៣ខ្សែផ្លូវ និងមានរយៈចម្ងាយ៣៥គីឡូម៉ែត្រ ដែលជាគ្រោងការមួយក្នុងចំណោមគ្រោងការ កសាងប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរខ្នាតធំ រួមប្រវែង១០៧គីឡូម៉ែត្រ នៅក្នុងសង្កាត់កណ្ដាលក្រុង និងជុំវិញក្រុង ដើម្បីកែខៃបញ្ហាការពង្រីកក្រុងភាគខាងត្បូងនេះ ដែលបានកើតបញ្ហាការចរាចរស្ទះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ខណៈជាមួយគ្នានេះការរថភ្លើងវៀតណាម បានប្រកាសគ្រោងការកសាងខ្សែរថភ្លើងថ្មីចំនួន៦ទៀត នៅទួទាំងប្រទេស ដើម្បីពង្រីក និងបន្ថែមល្បឿនរត់ឲ្យបានលឿន តាមមាត្រដ្ឋានសាកល ដែលទាំងអស់នឹងប្រើប្រាស់ទុន ២០ពាន់លានដុល្លារ ក្នុងរយៈ១០ឆ្នាំខាងមុខ ដែលជាផែនការការកែប្រែរបបគមនាគមន ដឹកជញ្ជូនក្នុងប្រទេស ដែលមានអត្រាការរីកចម្រើនខាងសេដ្ឋកិច្ចខ្ពស់បំផុតក្នុងទ្វីបអាស៊ី៕

ភូមាបើកភ្លើងខៀវអ៊ែរ៍ភុកាម ហោះចេញក្នុងភូមិភាគ

July 27, 2006


ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ៍ភុកាម បានត្រូវអនុញ្ញាត ពីរដ្ឋបាលទាហានភូមា ឲ្យអាចហោះហើរត្រង់មកក្រុងទេពមហានគរ នឹងចិនបានហើយ ដោយនឹងចាប់ផ្ដើម ឲ្យបរិការក្នុងខែតុលា ឆ្នាំនេះ

រដ្ឋបាលទាហានភូមា អនុម័តិយល់ស្របឲ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៍ភូកាម (Air Bagan) ឲ្យអាចបើកការហោះហើរត្រង់មកប្រទេសថៃ និងចិនបាន ដោយចាប់ផ្ដើមឲ្យបរិការក្នុងខែតុលា ឆ្នាំនេះ ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជន ក្នុងប្រទេស ដំបូងគេបំផុតដែលបានអនុញ្ញាតឲ្យបើកការហោះហើរទៅប្រទេសជិតខាង។

“យើងបានទទួលការអនុញ្ញាតឲ្យអាចបើកការហោះហើរត្រង់ទៅក្រុងទេពមហានគរ និងចិន ក្នុងខែតុលា ឆ្នាំនេះ ដោយយើងជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូង ដែលទទួលបានការអនុញ្ញាត ឲ្យហោះហើរទៅកាន់ក្រៅប្រទេសបាន” នាយ បវិន ម៉ារ ហាន (Pwint Mar Han) អ្នកទីផ្សារក្រុមហ៊ុនអាកាសចរណ៍ ភុកាម បានឲ្យដឹង តែក្នុងខណៈនេះ ក្រុមហ៊ុន នៅមិនទាន់សម្រេចចិត្ត ហោះហើរទៅកាន់ទីក្រុងណា របស់ប្រទេសចិននៅឡើយទេ។

ចៅនាទីប្រចាំក្រុមហ៊ុនអាកាសចរណ៍ម្នាក់ទៀតបាននិយាយថា ក្រុមហ៊ុនក៏ទទួលបានការអនុញ្ញាតឲ្យហោះហើរទៅត្រង់ ខែត្រសៀមរាប នាពេលអនាគត ដែលជាទ្វារចូលប្រាសាទនគរវត្ត ស្ថានីយ៍ទេសចរពេញនិយម សម្រាប់អ្នកទេសចរ មកពីប្រទេសទូទាំងពិភពលោក ផងដែរ។

“យើងកំពុងមានផែនការសម្រាប់ការបើកឲ្យបរិការហោះហើរត្រង់ទៅ ខែត្រសៀមរាប ក្នុងប្រទេសក័ម្ពុជាផងដែរ តែយើងមិនទាន់អះអាងជាក់លាក់នាពេលនេះទេ” ចៅនាទីរបស់ភុកាមអ៊ែរ៍ បានឲ្យដឹង។

អ៊ែរ៍ភុកាម ត្រូវការពង្រីកផ្លូវហោះហើរ ខែត្រសៀមរាប ក្រុងទេសចរពេញនិយមនៅក័ម្ពុជា ដើម្បីហោះហើរទៅបូរាណស្ថានដែលមានឈ្មោះល្បីរបស់ប្រទេស ដែលជាចំណែកមួយក្នុងការពង្រីកផ្លូវហោះហើរ ក្នុងភូមិភាគ។

អាកាសចរភុកាម កើតឡើងពីការចូលទុនរួមរវាងក្រសួងគមនាគមន៍ភូមា និងក្រុមហ៊ុនទូ (Htoo Company) ដែលជាក្រុមហ៊ុនចុះទុនលំដាប់ថ្នាក់ជាតិ ដោយមានផែនការបើកការហោះហើរត្រង់ទៅមក យ៉ាងកូន សៀមរាប យ៉ាងកូន និងផ្លូវ យ៉ាងកូន សៀមរាប នងអូ (ភុកាម) យ៉ាងកូន បរិការពីរជើងក្នុងមួយសប្ដាហ៍ ទាំងនេះជាការអនុញ្ញាតពីរដ្ឋាភិបាល។

វត្ថុបំណងរបស់ការបើកឲ្យបរិការ ផ្លូវហោះហើរទាំងនេះ គឺដើម្បីភ្ជាប់ទីតាំងទេសចរដ៏សំខាន់របស់ក្រុងព្រះនគរ នៅខែត្រសៀមរាប របស់ក័ម្ពុជា និងអាកាសយានដ្ឋាននៅក្រុងនងអូ ដែលនឹងនាំអ្នកទេសចរ ទៅទស្សនាភាពរុងរឿង របស់អាណាចក្រភុកាមបូរាណ នៅភាគខាងជើងរបស់ភូមាបាន ដែលទាំងពីរកន្លែងនេះ ជាចំណុចកណ្ដាលមរតកផ្នែកវឌ្ឍនធម្ម នៃអនុភូមិភាគទន្លេមេគង្គ និងទន្លេឥរវតី។

ក្រៅពីក័ម្ពុជា និងថៃហើយ ក្រុមហ៊ុនអាកាសចរភុកាម នៅមានគ្រោងការ នឹងបើកផ្លូវហោះហើរ ទៅទីក្រុងសំខាន់ៗ ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន ផងដែរ៕

ថៃអ៊ែរ៍អាស៊ីហោះតម្លៃថោកទៅហាណូយចុងឆ្នាំនេះ

July 18, 2006

 

ក្រុមហ៊ុនថៃអ៊ែរ៍អាស៊ី ដែលជាក្រុមហ៊ុនមួយរបស់ អ៊ែរ៍អាស៊ីប្រទេសម៉ាឡេស៊ី មានផែនការបើកការហោះហើរត្រង់ រវាងទីក្រុងហាណូយ ប្រទេសវៀតណាម និងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាចុងឆ្នាំនេះ។

“យើងមានផែនការហោះហើរពីទីក្រុងហាណូយ ទៅទីក្រុងកូឡាឡាំពួរ ក្នុងមួយថ្ងៃមួយជើង ចាប់តាំងពីខែតុលា នេះតទៅ” ភ្នាក់ងារក្រុមហ៊ុនថៃអ៊ែរ៍អាស៊ី ប្រាប់អ្នកសារព័ត៌មាន។

ក្រុមហ៊ុនអ៊ែរ៍អាស៊ី បានចូលរួមប្រកួតប្រជែង ក្រុមហ៊ុនអាកាសចរវៀតណាម កាលពីឆ្នាំ២០០៥ ដោយបើក ការហោះហើរពីទីក្រុងបាងកក ទៅទីក្រុងហាណូយ ២ដង ក្នុងមួយសប្ដាហ៍។

ក្រុមហ៊ុនអាកាសចរ ថៃហ្ក័រ អ៊ែរ៍វេស៍ របស់ប្រទេសសិង្ហបុរី ជាក្រុមហ៊ុនអាកាសចរដែលមានតម្លៃថោកមុនគេ បានដំណើរការហោះហើរនៅវៀតណាម កាលពីខែមេសា ២០០៥ នេះមក។

បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរបរទេសជាង២០ និងក្រុមហ៊ុនក្នុងស្រុក២ បានកំពុងរកស៊ី នៅប្រទេសវៀតណាម៕

សណ្ឋាគារដនច័ន្ទផាលេស នឹងប្រកួតរង្វាន់ថាមពលអាស៊ាន

June 1, 2006

 

សណ្ឋាគារថ្នាក់ផ្កាយប្រាំទី១របស់ប្រទេសលាវ ដនច័ន្ទផាលេស ដែលជាសណ្ឋាគារដ៏ល្អជាងគេរបស់លាវ នឹងចូលរួមប្រកួតជាមួយសណ្ឋាគារ និងអាគារផ្សេងៗទៀត សម្រាប់រង្វាន់ ថាមពលអាស៊ាន ឆ្នាំ២០០៦ ដែលនឹងប្រារព្ធធ្វើនៅនគរហ្លួងវៀងច័ន្ទ នាសប្ដាហ៍នេះ។

ការប្រកួតនេះ នឹងចូលរួមពីសំណាក់គណៈកម្មការកាត់សេចក្ដីរបស់ ASEAN Energy Efficiency និង Conservation Best Practices Competition សម្រាប់អាគារដែលមានថាមពល ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសជប៉ុន។

អ្នកចូលរួមប្រកួត ភាគច្រើនជាអាគារសណ្ឋាគារ ពីប្រទេសសមាជិកអាសា៊ន លើកលែងភូមា ក័ម្ពុជា និងប្រ៊ុយណេ៕

APB នឹងបង្កើតក្រុមហ៊ុនស្រាបៀរ ដែលមានទឹកប្រាក់២៥លានដុល្លារ នៅលាវ

June 1, 2006

 

ក្រុមហ៊ុនផលិតស្រាបៀរអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី (APB) ដែលជាក្រុមហ៊ុនផលិតស្រាបៀរថៃហ្ក័រដ៏ល្បីល្បាញ នឹងបោះវិនិយោគទុនទឹកប្រាក់ចំនួន២៥លានដុល្លារអាមេរិក នៅក្នុងប្រទេសលាវ ដែលជាការបោះជំហានជំនួញមួយទៀតនៅក្នុងតំបន់។

ក្រុមហ៊ុនសិង្ហបុរីមួយនេះ នឹងមានចំណែកភាគហ៊ុនធំ៦៨ភាគរយ ខណៈរដ្ឋាភិបាលលាវ មាន២៥ភាគរយ ហើយភាគរយដែលនៅសល់ជាកម្មសិទ្ធិរបស់  SBK Consultant ដែលជាក្រុមហ៊ុនលាវ,  APB បាននិយាយឲ្យដឹងកាលពីថ្ងៃអង្គារ។

APB បាននិយាយថាការកសាងរោងចក្រស្រាបៀរនេះ នឹងចាប់ផ្ដើុមនៅខែកក្កដា ហើយមានគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០០៧ ដោយមានសមត្ថភាពផលិតបាន ៣០០.០០០ ហិកតូលីត្រ ក្នុង១ឆ្នាំ។

APB គឺជាអ្នកផលិតស្រាបៀរដ៏ឈានមុខមួយនៅអាស៊ី ដោយមានរោងចក្រផលិតចំនួន២៦កន្លែង រួមមានប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃឡង់ដ៍ វៀតណាម និងក័ម្ពុជា៕

អាកាសចរកូរ៉េខាងត្បូង អាស៊ីណា អ៊ែរឡាញស៍ នឹងហោះហើរផ្ទាល់ទៅទីក្រុងភ្នំពេញ

May 25, 2006

 

អាកាសចរកូរ៉េខាងត្បូង អាស៊ីណា អ៊ែរឡាញស៍ នឹងចាប់ផ្ដើមហោះហើរដោយត្រង់ ពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងភ្នំពេញ​ របស់ប្រទេសក័ម្ពុជា មន្ត្រីអាកាសចរស៊ីវីលរបស់ក័ម្ពុជា បានប្រាប់ឲ្យដឹង។

អាជ្ញាធរក័ម្ពុជា បានអនុម័តការហោះហើរកាលពីខែមុន លោកស្រី ទេព ស៊ុនថារី បុគ្គលិកការិយាល័យគមនាគមន៍អាកាស បាននិយាយ ដោយប្រទេសនេះ មានបំណងទទួលអត្ថប្រយោជន៍ ដើម្បីបង្កើនអ្នកទេសចរ ពីបណ្ដាប្រទេសអាស៊ីផ្សេងៗ។

លោកស្រីបានមានប្រសាសន៍ថា វាអាស្រ័យតែទៅលើខាងអាកាសចរទេ​ ដែលថាតើពេលណានឹងចាប់ផ្ដើម ដោយធ្វើការហោះហើរមួយជើង ក្នុងមួយសប្ដាហ៍។

កាលពីឆ្នាំមុន អាស៊ីណា បានចាប់ផ្ដើមហោះហើរដោយផ្ទាល់៤ជើងក្នុងមួយសប្ដាហ៍ រវាងទីក្រុងសេអ៊ូល និងសៀមរាប ដែលជាទ្វារចូលទៅកាន់ក្រុមប្រាសាទនគរវត្ត ដ៏ល្បីល្បាញរបស់ប្រទេសក័ម្ពុជា ដែលជាទីតាំងទាក់ទាញទេសចរដ៏សំខាន់របស់ប្រទេស។

មានអ្នកទេសចរ១,៤លាននាក់ ភាគច្រើនមកពីទ្វីបអាស៊ី បានមកទស្សនាប្រទេសក័ម្ពុជា នាឆ្នាំ២០០៥ ដោយកើនឡើងចំនួន៣៥ភាគភាគរយ ធៀបឆ្នាំទៅម៉ិញ។

រាជាណាចក្រមួយនេះ សង្ឃឹមមានភ្ញៀវកើនឡើង៣លាននាក់ ក្នុង១ឆ្នាំ ទៅដល់ឆ្នាំ២០១០។

មានអាកាសចរបរទេសជាង១០ បានបើកដំណើរការហោះហើរទៅកាន់ប្រទេសក័ម្ពុជា រួមទាំងអាកាសចរចេតស្តារ របស់សិង្ហបុរី អាកាសចរតម្លៃថោក របស់ម៉ាឡេស៊ី អ៊ែរអាស៊ី និងសៀងហៃ អ៊ែរឡាញស៍ ផងដែរ៕