Archive for the ‘សិង្ហបុរី’ Category

សិង្ហបុរីត្រូវការទារកបន្ថែម

August 29, 2006


ការធ្លាក់ចុះអត្រាកំណើន និងបញ្ហាកង្វះប្រជាជន គឺជាកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាលសិង្ហបុរី
 

នាយករដ្ឋមន្ត្រីរដ្ឋកោះ សិង្ហបុរី បានជម្រុញជនជាតិសិង្ហបុរីឲ្យ មានបុត្រច្រើនបន្ថែមទៀត ដោយលោកបានឲ្យដឹងថា រដ្ឋាភិបាលនឹងលើកទិឹកចិត្តឲ្យមានអន្តោប្រវេសន៍ ដើម្បីជៀសវាងបញ្ហាកង្វះប្រជាជន និងដើម្បីធានាការរស់រានរបស់សេដ្ឋកិច្ច។

រដ្ឋាភិបាលបានចេញច្បាប់កាត់បន្ថយពន្ធ ប្រាក់បន្ថែមសម្រាប់ទារក រួមនឹងការឈប់សម្រាករយៈពេលវែងក្នុងពេលឆ្លងទន្លេ ក្នុងរយៈ២ឆ្នាំចុងក្រោយនេះ ដើម្បីើលើកទឹកចិត្ត ឲ្យស្ត្រីមានកូនឲ្យបានច្រើន ក៏ប៉ុន្តែមិនមានសញ្ញាណាជាវិជ្ជមានទេ ក្នុងចំណោមប្រជាជនរបស់ខ្លួនដែលមាន ៤,៤លាននាក់។

ចំនួនទារកដែលកើតក្នុង១ឆ្នាំៗ មានទាបជាង២,១ភាគរយ ក្នុងចំណោមស្ត្រីម្នាក់ដើម្បីបន្ថែមចំនួនប្រជាជនរបស់ខ្លួន។ កាលពីឆ្នាំទៅ អត្រាបានធ្លាក់ចុះមកនៅ ១,២៤ ប្រៀបធៀបនឹងអត្រា ៦ភាគរយ កាលពីទសវត្សរ៍១៩៥០៕

ចូលក័ម្ពុជាធ្វើ “អ៊ី វីសា” បានមិនបាច់ទៅស្ថានទូត

July 28, 2006


អ្នកទេសចរដែលត្រូវធ្វើដំណើរមកក័ម្ពុជា អាចសុំវីសា តាមរបបអនឡាញ បានយ៉ាងងាយ មិនបាច់ទៅស្ថានទូតនាំបង់វេលា

ក្រសួងការបរទេសក័ម្ពុជា បានចាប់ផ្ដើមប្រើប្រាស់វិធីការសុំវីសា ចូលប្រទេសបែបអនឡាញហើយ។ អ្នកទេសចរគ្រាន់តែចូលវ៉ិបសៃត៍ របស់ក្រសួង និងបំពេញទម្រង់លិខិតសុំវីសាអនឡាញ (អ៊ី វីសា) និងចាយសាហ៊ុយបង់តាមប័ត្រក្រេឌីត តាមរបបអនឡាញ។

ការសុំវីសាអនឡាញ ធ្វើឲ្យអ្នកទេសចរ មិនចាំបាច់ទៅឈរតម្រង់ជួរទៅបំពេញទម្រង់បែបបទសុំវីសានៅស្ថានទូត ឬស្ថានកុងស៊ុលក័ម្ពុជា នៅបរទេស តទៀតទេ សន្សំទាំងពេលវេលា និងថ្លៃធ្វើដំណើរ ដោយប្រើវេលាការអនុម័តត្រឹម៣ថ្ងៃប៉ុណ្ណោះ។

អ្នកទេសចរគ្រប់គ្នា រួមទាំងអស់អ្នកទេសចរមកពីប្រទេសថៃ នឹងត្រូវសុំវីសា ដើម្បីចូលទៅប្រទេសក័ម្ពុជា លើកលែងអ្នកទេសចរក្រុមប្រទេសអាស៊ានមួយចំនួនគឺ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងលាវ ដែលមិនចាំបាច់វីសា។

យ៉ាងណាក៏ដោយ អ៊ីវីសារបស់ប្រទេសក័ម្ពុជានេះ ប្រើសម្រាប់ការធ្វើដំណើរបានតែម្ដង ឬចូលចេញបានតែម្ដង មានអាយុប្រើប្រាស់៣ខែ រាប់ពីថ្ងៃចេញ និងអ្នកទេសចរអាចសំណាក់នៅរាជអាណាច័ក្រក័ម្ពុជា បានដល់៣០ថ្ងៃ ដោយអាចស្នើសុំបន្តអាយុបានទៀត។

អាចប្រើបានជាមួយច្រកអាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយអ្នកទេសចរត្រូវបង់តម្លៃក្នុងការធ្ចើវីសាអនឡាញ ជាចំនួន២៥ដុល្លារសហរ័ដ្ឋ តាមប័ត្រក្រេឌីតរបស់វីសា ឬម៉ាស្ទ័រកាត។

ចំពោះលិខិតឆ្លងដែនត្រូវមានអាយុប្រើការមិនទាបជាង៦ខែ និងត្រូវប្រើរូបថត ពីលិខិតឆ្លងដែនខ្លួនឯង ក្នុងរូបបែប  JPEG ឬ PNG ដើម្បីសុំអ៊ីវីសា ទាំងនេះជាសេចក្ដីរាយការណ៍របស់វ៉ិបសែត៍ក្រសួងការបរទេសក័ម្ពុជា http://evisa.mfaic.gov.kh/index.php?version=eng

ភូមាបើកភ្លើងខៀវអ៊ែរ៍ភុកាម ហោះចេញក្នុងភូមិភាគ

July 27, 2006


ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ៍ភុកាម បានត្រូវអនុញ្ញាត ពីរដ្ឋបាលទាហានភូមា ឲ្យអាចហោះហើរត្រង់មកក្រុងទេពមហានគរ នឹងចិនបានហើយ ដោយនឹងចាប់ផ្ដើម ឲ្យបរិការក្នុងខែតុលា ឆ្នាំនេះ

រដ្ឋបាលទាហានភូមា អនុម័តិយល់ស្របឲ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៍ភូកាម (Air Bagan) ឲ្យអាចបើកការហោះហើរត្រង់មកប្រទេសថៃ និងចិនបាន ដោយចាប់ផ្ដើមឲ្យបរិការក្នុងខែតុលា ឆ្នាំនេះ ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជន ក្នុងប្រទេស ដំបូងគេបំផុតដែលបានអនុញ្ញាតឲ្យបើកការហោះហើរទៅប្រទេសជិតខាង។

“យើងបានទទួលការអនុញ្ញាតឲ្យអាចបើកការហោះហើរត្រង់ទៅក្រុងទេពមហានគរ និងចិន ក្នុងខែតុលា ឆ្នាំនេះ ដោយយើងជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូង ដែលទទួលបានការអនុញ្ញាត ឲ្យហោះហើរទៅកាន់ក្រៅប្រទេសបាន” នាយ បវិន ម៉ារ ហាន (Pwint Mar Han) អ្នកទីផ្សារក្រុមហ៊ុនអាកាសចរណ៍ ភុកាម បានឲ្យដឹង តែក្នុងខណៈនេះ ក្រុមហ៊ុន នៅមិនទាន់សម្រេចចិត្ត ហោះហើរទៅកាន់ទីក្រុងណា របស់ប្រទេសចិននៅឡើយទេ។

ចៅនាទីប្រចាំក្រុមហ៊ុនអាកាសចរណ៍ម្នាក់ទៀតបាននិយាយថា ក្រុមហ៊ុនក៏ទទួលបានការអនុញ្ញាតឲ្យហោះហើរទៅត្រង់ ខែត្រសៀមរាប នាពេលអនាគត ដែលជាទ្វារចូលប្រាសាទនគរវត្ត ស្ថានីយ៍ទេសចរពេញនិយម សម្រាប់អ្នកទេសចរ មកពីប្រទេសទូទាំងពិភពលោក ផងដែរ។

“យើងកំពុងមានផែនការសម្រាប់ការបើកឲ្យបរិការហោះហើរត្រង់ទៅ ខែត្រសៀមរាប ក្នុងប្រទេសក័ម្ពុជាផងដែរ តែយើងមិនទាន់អះអាងជាក់លាក់នាពេលនេះទេ” ចៅនាទីរបស់ភុកាមអ៊ែរ៍ បានឲ្យដឹង។

អ៊ែរ៍ភុកាម ត្រូវការពង្រីកផ្លូវហោះហើរ ខែត្រសៀមរាប ក្រុងទេសចរពេញនិយមនៅក័ម្ពុជា ដើម្បីហោះហើរទៅបូរាណស្ថានដែលមានឈ្មោះល្បីរបស់ប្រទេស ដែលជាចំណែកមួយក្នុងការពង្រីកផ្លូវហោះហើរ ក្នុងភូមិភាគ។

អាកាសចរភុកាម កើតឡើងពីការចូលទុនរួមរវាងក្រសួងគមនាគមន៍ភូមា និងក្រុមហ៊ុនទូ (Htoo Company) ដែលជាក្រុមហ៊ុនចុះទុនលំដាប់ថ្នាក់ជាតិ ដោយមានផែនការបើកការហោះហើរត្រង់ទៅមក យ៉ាងកូន សៀមរាប យ៉ាងកូន និងផ្លូវ យ៉ាងកូន សៀមរាប នងអូ (ភុកាម) យ៉ាងកូន បរិការពីរជើងក្នុងមួយសប្ដាហ៍ ទាំងនេះជាការអនុញ្ញាតពីរដ្ឋាភិបាល។

វត្ថុបំណងរបស់ការបើកឲ្យបរិការ ផ្លូវហោះហើរទាំងនេះ គឺដើម្បីភ្ជាប់ទីតាំងទេសចរដ៏សំខាន់របស់ក្រុងព្រះនគរ នៅខែត្រសៀមរាប របស់ក័ម្ពុជា និងអាកាសយានដ្ឋាននៅក្រុងនងអូ ដែលនឹងនាំអ្នកទេសចរ ទៅទស្សនាភាពរុងរឿង របស់អាណាចក្រភុកាមបូរាណ នៅភាគខាងជើងរបស់ភូមាបាន ដែលទាំងពីរកន្លែងនេះ ជាចំណុចកណ្ដាលមរតកផ្នែកវឌ្ឍនធម្ម នៃអនុភូមិភាគទន្លេមេគង្គ និងទន្លេឥរវតី។

ក្រៅពីក័ម្ពុជា និងថៃហើយ ក្រុមហ៊ុនអាកាសចរភុកាម នៅមានគ្រោងការ នឹងបើកផ្លូវហោះហើរ ទៅទីក្រុងសំខាន់ៗ ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន ផងដែរ៕

ថៃអ៊ែរ៍អាស៊ីហោះតម្លៃថោកទៅហាណូយចុងឆ្នាំនេះ

July 18, 2006

 

ក្រុមហ៊ុនថៃអ៊ែរ៍អាស៊ី ដែលជាក្រុមហ៊ុនមួយរបស់ អ៊ែរ៍អាស៊ីប្រទេសម៉ាឡេស៊ី មានផែនការបើកការហោះហើរត្រង់ រវាងទីក្រុងហាណូយ ប្រទេសវៀតណាម និងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាចុងឆ្នាំនេះ។

“យើងមានផែនការហោះហើរពីទីក្រុងហាណូយ ទៅទីក្រុងកូឡាឡាំពួរ ក្នុងមួយថ្ងៃមួយជើង ចាប់តាំងពីខែតុលា នេះតទៅ” ភ្នាក់ងារក្រុមហ៊ុនថៃអ៊ែរ៍អាស៊ី ប្រាប់អ្នកសារព័ត៌មាន។

ក្រុមហ៊ុនអ៊ែរ៍អាស៊ី បានចូលរួមប្រកួតប្រជែង ក្រុមហ៊ុនអាកាសចរវៀតណាម កាលពីឆ្នាំ២០០៥ ដោយបើក ការហោះហើរពីទីក្រុងបាងកក ទៅទីក្រុងហាណូយ ២ដង ក្នុងមួយសប្ដាហ៍។

ក្រុមហ៊ុនអាកាសចរ ថៃហ្ក័រ អ៊ែរ៍វេស៍ របស់ប្រទេសសិង្ហបុរី ជាក្រុមហ៊ុនអាកាសចរដែលមានតម្លៃថោកមុនគេ បានដំណើរការហោះហើរនៅវៀតណាម កាលពីខែមេសា ២០០៥ នេះមក។

បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរបរទេសជាង២០ និងក្រុមហ៊ុនក្នុងស្រុក២ បានកំពុងរកស៊ី នៅប្រទេសវៀតណាម៕

សណ្ឋាគារដនច័ន្ទផាលេស នឹងប្រកួតរង្វាន់ថាមពលអាស៊ាន

June 1, 2006

 

សណ្ឋាគារថ្នាក់ផ្កាយប្រាំទី១របស់ប្រទេសលាវ ដនច័ន្ទផាលេស ដែលជាសណ្ឋាគារដ៏ល្អជាងគេរបស់លាវ នឹងចូលរួមប្រកួតជាមួយសណ្ឋាគារ និងអាគារផ្សេងៗទៀត សម្រាប់រង្វាន់ ថាមពលអាស៊ាន ឆ្នាំ២០០៦ ដែលនឹងប្រារព្ធធ្វើនៅនគរហ្លួងវៀងច័ន្ទ នាសប្ដាហ៍នេះ។

ការប្រកួតនេះ នឹងចូលរួមពីសំណាក់គណៈកម្មការកាត់សេចក្ដីរបស់ ASEAN Energy Efficiency និង Conservation Best Practices Competition សម្រាប់អាគារដែលមានថាមពល ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសជប៉ុន។

អ្នកចូលរួមប្រកួត ភាគច្រើនជាអាគារសណ្ឋាគារ ពីប្រទេសសមាជិកអាសា៊ន លើកលែងភូមា ក័ម្ពុជា និងប្រ៊ុយណេ៕

APB នឹងបង្កើតក្រុមហ៊ុនស្រាបៀរ ដែលមានទឹកប្រាក់២៥លានដុល្លារ នៅលាវ

June 1, 2006

 

ក្រុមហ៊ុនផលិតស្រាបៀរអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី (APB) ដែលជាក្រុមហ៊ុនផលិតស្រាបៀរថៃហ្ក័រដ៏ល្បីល្បាញ នឹងបោះវិនិយោគទុនទឹកប្រាក់ចំនួន២៥លានដុល្លារអាមេរិក នៅក្នុងប្រទេសលាវ ដែលជាការបោះជំហានជំនួញមួយទៀតនៅក្នុងតំបន់។

ក្រុមហ៊ុនសិង្ហបុរីមួយនេះ នឹងមានចំណែកភាគហ៊ុនធំ៦៨ភាគរយ ខណៈរដ្ឋាភិបាលលាវ មាន២៥ភាគរយ ហើយភាគរយដែលនៅសល់ជាកម្មសិទ្ធិរបស់  SBK Consultant ដែលជាក្រុមហ៊ុនលាវ,  APB បាននិយាយឲ្យដឹងកាលពីថ្ងៃអង្គារ។

APB បាននិយាយថាការកសាងរោងចក្រស្រាបៀរនេះ នឹងចាប់ផ្ដើុមនៅខែកក្កដា ហើយមានគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០០៧ ដោយមានសមត្ថភាពផលិតបាន ៣០០.០០០ ហិកតូលីត្រ ក្នុង១ឆ្នាំ។

APB គឺជាអ្នកផលិតស្រាបៀរដ៏ឈានមុខមួយនៅអាស៊ី ដោយមានរោងចក្រផលិតចំនួន២៦កន្លែង រួមមានប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃឡង់ដ៍ វៀតណាម និងក័ម្ពុជា៕

ជនជាតិសិង្ហបុរី២នាក់ និងក័ម្ពុជាម្នាក់ ឈ្នះរង្វាន់ នីកកី អាស៊ី

May 26, 2006

 

ជនជាតិសិង្ហបុរី២នាក់ និងកម្ពុជាម្នាក់ បានទទួលរង្វាន់នីកកី អាស៊ី ប្រចាំឆ្នាំនេះ សម្រាប់តួនាទីដ៏កត់សម្គាល់ ដែលពួកគេបានបំពេញនៅអាស៊ី។

ហើយជនជាតិសិង្ហបុរី អូលីវ៉ា ឡូមបានទទួលពិន្ទុដែលខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់រង្វាន់។

អ្នកគូសរូបគំនូសទេវកថា និងនាដការី ជៀម សុភីលីន ជនជាតិក័ម្ពុជា បានជម្នះនៅក្នុងវិបត្តិអត្តសញ្ញាណ។ អ្នកស្រី គឺជាអ្នកឈ្នះរង្វាន់ដែលមានវ័យក្មេងជាងគេបំផុត នៅក្នុងប្រវតិ្តិសាស្ត្រ អ្នកឈ្នះរង្វាន់នីកកី ដែលមានអាយុ១១ឆ្នាំមកហើយនេះ។

ស្ថិតក្នុងអាយុ៣៨ឆ្នាំ អ្នកស្រីគឺជាអ្នកសម្ដែងសិល្បៈ ដែលបានឈ្នះរង្វាន់ សម្រាប់ការជួយក្នុងការសាងឡើងជាថ្មី នូវមរតកសីល្បៈរបស់ប្រទេសនេះ។

អ្នកស្រីនៅតែបន្តសម្ដែង ទោះបីប្រទេសក័ម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រង របស់របបខ្មែរក្រហម ដែលបានលប់បំបាត់សិល្បៈទៅហើយនោះក្ដី។

អ្នកឈ្នះរង្វាន់ម្នាក់ទៀតមកពីសិង្ហបុរី គឺលោក ភីលីព យែវ ដែលលោកជាអ្នកខិតខំផ្សព្ធផ្សាយ និងអភិវឌ្ឍកោះមួយនេះជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍជីវឱសថ។

អតីតអ្នកឈ្នះរង្វាន់នីកកី អាស៊ី ដែលលេចធ្លោនោះ គឺលោក ម៉ានមុហាន សិង្ហ ដែលជាអ្នកសេដ្ឋកិច្ច ហើយដែលបច្ចុប្បន្ន លោកជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា៕

អាកាសយានដ្ឋាន ឆាងហ្កី ឈ្នះរង្វាន់ Skytrax​ “អាកាសយានដ្ឋានប្រចាំឆ្នាំ” ជាលើកដំបូង

May 26, 2006

 

អាកាសយានដ្ឋានឆាងហ្កី របស់ប្រទេសសិង្ហបុរី បានឈ្នះ រង្វាន់រង្វាន់ ស្កាយត្រាស៍ "អាកាសយានដ្ឋានប្រចាំឆ្នាំ" ជាលើកដំបូង ដោយយកឈ្នះ អាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលធ្លាប់ត្រូវបានកាន់ដំណែងនេះ រយៈពេល៥ឆ្នាំចុងក្រោយនេះ។

ស្កាយត្រាស៍ ជាភ្នាក់ងារស្ទង់មតិឯករាជ្យ ដ៏ធំជាងគេបំផុតរបស់ពិភពលោក ពីមាត្រដ្ឋានរបស់អាកាសយានដ្ឋាន។

ឆាងហ្កី បច្ចុប្បន្ននេះ មានហាងលក់ទំនិញរាយ ជាង១៦០ និងមានជាង៦០ហាងលក់អាហារ និងភេសជ្ជៈ។

ការលក់ដូរនៅឯហាងដែលបានចុះឈ្មោះ មានកំណើន១០,៥% ក្នុងរយៈ៤ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅម៉ិញ៕

អាកាសចរកូរ៉េខាងត្បូង អាស៊ីណា អ៊ែរឡាញស៍ នឹងហោះហើរផ្ទាល់ទៅទីក្រុងភ្នំពេញ

May 25, 2006

 

អាកាសចរកូរ៉េខាងត្បូង អាស៊ីណា អ៊ែរឡាញស៍ នឹងចាប់ផ្ដើមហោះហើរដោយត្រង់ ពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងភ្នំពេញ​ របស់ប្រទេសក័ម្ពុជា មន្ត្រីអាកាសចរស៊ីវីលរបស់ក័ម្ពុជា បានប្រាប់ឲ្យដឹង។

អាជ្ញាធរក័ម្ពុជា បានអនុម័តការហោះហើរកាលពីខែមុន លោកស្រី ទេព ស៊ុនថារី បុគ្គលិកការិយាល័យគមនាគមន៍អាកាស បាននិយាយ ដោយប្រទេសនេះ មានបំណងទទួលអត្ថប្រយោជន៍ ដើម្បីបង្កើនអ្នកទេសចរ ពីបណ្ដាប្រទេសអាស៊ីផ្សេងៗ។

លោកស្រីបានមានប្រសាសន៍ថា វាអាស្រ័យតែទៅលើខាងអាកាសចរទេ​ ដែលថាតើពេលណានឹងចាប់ផ្ដើម ដោយធ្វើការហោះហើរមួយជើង ក្នុងមួយសប្ដាហ៍។

កាលពីឆ្នាំមុន អាស៊ីណា បានចាប់ផ្ដើមហោះហើរដោយផ្ទាល់៤ជើងក្នុងមួយសប្ដាហ៍ រវាងទីក្រុងសេអ៊ូល និងសៀមរាប ដែលជាទ្វារចូលទៅកាន់ក្រុមប្រាសាទនគរវត្ត ដ៏ល្បីល្បាញរបស់ប្រទេសក័ម្ពុជា ដែលជាទីតាំងទាក់ទាញទេសចរដ៏សំខាន់របស់ប្រទេស។

មានអ្នកទេសចរ១,៤លាននាក់ ភាគច្រើនមកពីទ្វីបអាស៊ី បានមកទស្សនាប្រទេសក័ម្ពុជា នាឆ្នាំ២០០៥ ដោយកើនឡើងចំនួន៣៥ភាគភាគរយ ធៀបឆ្នាំទៅម៉ិញ។

រាជាណាចក្រមួយនេះ សង្ឃឹមមានភ្ញៀវកើនឡើង៣លាននាក់ ក្នុង១ឆ្នាំ ទៅដល់ឆ្នាំ២០១០។

មានអាកាសចរបរទេសជាង១០ បានបើកដំណើរការហោះហើរទៅកាន់ប្រទេសក័ម្ពុជា រួមទាំងអាកាសចរចេតស្តារ របស់សិង្ហបុរី អាកាសចរតម្លៃថោក របស់ម៉ាឡេស៊ី អ៊ែរអាស៊ី និងសៀងហៃ អ៊ែរឡាញស៍ ផងដែរ៕

សិក្ខាសាលា អាស៊ាន+៣ នៅកូឡាឡាំពួរ

May 25, 2006

ដោយ រូសលី អេប៊ីឌីន យ៉ាហយ៉ា

យុវជនជាង៦២នាក់ + ៣ (ចិន ជប៉ុន និងកូរ៉េ) រួមទាំងប្រ៊ុយណេ ដារូសសាឡាម បានចូលរួមនៅក្នុងសិក្ខាសាលាមួយ នៅឯមជ្ឈមណ្ឌលយុវជនអន្តរជាតិ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃ១៤ ដល់១៩ ឧសភា។

ព្រឹត្តិការណ៍ដែលមានប្រធានបទថា "តម្លៃជាសាកល សម្រាប់អភិវឌ្ឍយុវជន ប្រកបដោយនិរន្តរភាព" មានគោលបំណងបំពាក់បំប៉ន តម្លៃវិជ្ជមាន ក្នុងចំណោមអ្នកចូលរួមទាំងអស់ ដើម្បីផ្សព្ធផ្សាយសេចក្ដីសុចរឹត ទំនួលខុសត្រូវ សុខមាលភាពសង្គម និងភាពវិជ្ជាជីវៈ។

សិក្ខាសាលាត្រូវបានសហការរៀបចំ ដោយមជ្ឈមណ្ឌលយុវជនអន្តរជាតិ នាក្រុងកូឡាឡាំពួរ និងក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ី ដោយមានកិច្ចសហប្រតិបត្តិការពីសំណាក់ គណៈកម្មការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) រួមនិងក្រុមប្រឹក្សាយុវជនម៉ាឡេស៊ី (MYC)។

ក្រុមប្រឹក្សាយុវជនប្រ៊ុយណេ (MBB) ត្រូវបានតំណាងដោយក្រុម ពូត្រា សេនី ដឹកនាំដោយ មុហ៍ដ ហ្សេហ្វ្រី អេរីហ្វហ្វ៍ រួមនឹងនិស្សិតមកពីសាកលវិទ្យាល័យ ពូត្រា ម៉ាឡេស៊ី មុហ៍ដ ស្សាហ៍រីន ប៊ីន ហច មេតូសសីន។

សិក្ខាសាកាត្រូវបានរៀបចំដោយចំពេល គណៈកម្មការ១៥ ស្ដីពីកិច្ចប្រជុំលេខាធិការដ្ឋានជាតិ CAYC ដែលត្រូវបានចូលរួមដោយ ប្រធាន​ MBB សាស្ត្រាចារ្យ ម៉ាដយ៉ា ដរ ហច អេបដ៍ ហាមីដ អនុប្រធាន ពហ្ក៍ ហច សូហៃមី ភហ្ក៍ ហច អេបដ៍ វ៉ាហ៊ីដ និងអគ្គលេខា ហច ចាវ៉ាវី ងច អេហម៉ាដ។

កិច្ចប្រជុំរបស់ CAYC បានតែងតាំង រីឆារ៍ដ អេលវីន ម ណាលូពតា មកពីប្រទេសហ្វីលីពីន ជាប្រធាន CAYC ខណៈដែល ហា សំណាង មកពីប្រទេសក័ម្ពុជា ជាអនុប្រធាន, សូប្រី អេហម៉ាដ មកពីម៉ាឡេស៊ី ជាអគ្គលេខា ដវី ហ្វាចារ កូឌ្រី មកពីឥណ្ឌូនេស៊ី ជាភូឈួយអគ្គលេខា និងពហ្ក៍ ហច សូហៃមី មកពីប្រ៊ុយណេ ជាហិរញ្ញិក៕