Archive for the ‘ហ្វីលីពីន’ Category

ចូលក័ម្ពុជាធ្វើ “អ៊ី វីសា” បានមិនបាច់ទៅស្ថានទូត

July 28, 2006


អ្នកទេសចរដែលត្រូវធ្វើដំណើរមកក័ម្ពុជា អាចសុំវីសា តាមរបបអនឡាញ បានយ៉ាងងាយ មិនបាច់ទៅស្ថានទូតនាំបង់វេលា

ក្រសួងការបរទេសក័ម្ពុជា បានចាប់ផ្ដើមប្រើប្រាស់វិធីការសុំវីសា ចូលប្រទេសបែបអនឡាញហើយ។ អ្នកទេសចរគ្រាន់តែចូលវ៉ិបសៃត៍ របស់ក្រសួង និងបំពេញទម្រង់លិខិតសុំវីសាអនឡាញ (អ៊ី វីសា) និងចាយសាហ៊ុយបង់តាមប័ត្រក្រេឌីត តាមរបបអនឡាញ។

ការសុំវីសាអនឡាញ ធ្វើឲ្យអ្នកទេសចរ មិនចាំបាច់ទៅឈរតម្រង់ជួរទៅបំពេញទម្រង់បែបបទសុំវីសានៅស្ថានទូត ឬស្ថានកុងស៊ុលក័ម្ពុជា នៅបរទេស តទៀតទេ សន្សំទាំងពេលវេលា និងថ្លៃធ្វើដំណើរ ដោយប្រើវេលាការអនុម័តត្រឹម៣ថ្ងៃប៉ុណ្ណោះ។

អ្នកទេសចរគ្រប់គ្នា រួមទាំងអស់អ្នកទេសចរមកពីប្រទេសថៃ នឹងត្រូវសុំវីសា ដើម្បីចូលទៅប្រទេសក័ម្ពុជា លើកលែងអ្នកទេសចរក្រុមប្រទេសអាស៊ានមួយចំនួនគឺ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងលាវ ដែលមិនចាំបាច់វីសា។

យ៉ាងណាក៏ដោយ អ៊ីវីសារបស់ប្រទេសក័ម្ពុជានេះ ប្រើសម្រាប់ការធ្វើដំណើរបានតែម្ដង ឬចូលចេញបានតែម្ដង មានអាយុប្រើប្រាស់៣ខែ រាប់ពីថ្ងៃចេញ និងអ្នកទេសចរអាចសំណាក់នៅរាជអាណាច័ក្រក័ម្ពុជា បានដល់៣០ថ្ងៃ ដោយអាចស្នើសុំបន្តអាយុបានទៀត។

អាចប្រើបានជាមួយច្រកអាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយអ្នកទេសចរត្រូវបង់តម្លៃក្នុងការធ្ចើវីសាអនឡាញ ជាចំនួន២៥ដុល្លារសហរ័ដ្ឋ តាមប័ត្រក្រេឌីតរបស់វីសា ឬម៉ាស្ទ័រកាត។

ចំពោះលិខិតឆ្លងដែនត្រូវមានអាយុប្រើការមិនទាបជាង៦ខែ និងត្រូវប្រើរូបថត ពីលិខិតឆ្លងដែនខ្លួនឯង ក្នុងរូបបែប  JPEG ឬ PNG ដើម្បីសុំអ៊ីវីសា ទាំងនេះជាសេចក្ដីរាយការណ៍របស់វ៉ិបសែត៍ក្រសួងការបរទេសក័ម្ពុជា http://evisa.mfaic.gov.kh/index.php?version=eng

សណ្ឋាគារដនច័ន្ទផាលេស នឹងប្រកួតរង្វាន់ថាមពលអាស៊ាន

June 1, 2006

 

សណ្ឋាគារថ្នាក់ផ្កាយប្រាំទី១របស់ប្រទេសលាវ ដនច័ន្ទផាលេស ដែលជាសណ្ឋាគារដ៏ល្អជាងគេរបស់លាវ នឹងចូលរួមប្រកួតជាមួយសណ្ឋាគារ និងអាគារផ្សេងៗទៀត សម្រាប់រង្វាន់ ថាមពលអាស៊ាន ឆ្នាំ២០០៦ ដែលនឹងប្រារព្ធធ្វើនៅនគរហ្លួងវៀងច័ន្ទ នាសប្ដាហ៍នេះ។

ការប្រកួតនេះ នឹងចូលរួមពីសំណាក់គណៈកម្មការកាត់សេចក្ដីរបស់ ASEAN Energy Efficiency និង Conservation Best Practices Competition សម្រាប់អាគារដែលមានថាមពល ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសជប៉ុន។

អ្នកចូលរួមប្រកួត ភាគច្រើនជាអាគារសណ្ឋាគារ ពីប្រទេសសមាជិកអាសា៊ន លើកលែងភូមា ក័ម្ពុជា និងប្រ៊ុយណេ៕

សិក្ខាសាលា អាស៊ាន+៣ នៅកូឡាឡាំពួរ

May 25, 2006

ដោយ រូសលី អេប៊ីឌីន យ៉ាហយ៉ា

យុវជនជាង៦២នាក់ + ៣ (ចិន ជប៉ុន និងកូរ៉េ) រួមទាំងប្រ៊ុយណេ ដារូសសាឡាម បានចូលរួមនៅក្នុងសិក្ខាសាលាមួយ នៅឯមជ្ឈមណ្ឌលយុវជនអន្តរជាតិ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃ១៤ ដល់១៩ ឧសភា។

ព្រឹត្តិការណ៍ដែលមានប្រធានបទថា "តម្លៃជាសាកល សម្រាប់អភិវឌ្ឍយុវជន ប្រកបដោយនិរន្តរភាព" មានគោលបំណងបំពាក់បំប៉ន តម្លៃវិជ្ជមាន ក្នុងចំណោមអ្នកចូលរួមទាំងអស់ ដើម្បីផ្សព្ធផ្សាយសេចក្ដីសុចរឹត ទំនួលខុសត្រូវ សុខមាលភាពសង្គម និងភាពវិជ្ជាជីវៈ។

សិក្ខាសាលាត្រូវបានសហការរៀបចំ ដោយមជ្ឈមណ្ឌលយុវជនអន្តរជាតិ នាក្រុងកូឡាឡាំពួរ និងក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ី ដោយមានកិច្ចសហប្រតិបត្តិការពីសំណាក់ គណៈកម្មការសហប្រតិបត្តិការយុវជនអាស៊ាន (CAYC) រួមនិងក្រុមប្រឹក្សាយុវជនម៉ាឡេស៊ី (MYC)។

ក្រុមប្រឹក្សាយុវជនប្រ៊ុយណេ (MBB) ត្រូវបានតំណាងដោយក្រុម ពូត្រា សេនី ដឹកនាំដោយ មុហ៍ដ ហ្សេហ្វ្រី អេរីហ្វហ្វ៍ រួមនឹងនិស្សិតមកពីសាកលវិទ្យាល័យ ពូត្រា ម៉ាឡេស៊ី មុហ៍ដ ស្សាហ៍រីន ប៊ីន ហច មេតូសសីន។

សិក្ខាសាកាត្រូវបានរៀបចំដោយចំពេល គណៈកម្មការ១៥ ស្ដីពីកិច្ចប្រជុំលេខាធិការដ្ឋានជាតិ CAYC ដែលត្រូវបានចូលរួមដោយ ប្រធាន​ MBB សាស្ត្រាចារ្យ ម៉ាដយ៉ា ដរ ហច អេបដ៍ ហាមីដ អនុប្រធាន ពហ្ក៍ ហច សូហៃមី ភហ្ក៍ ហច អេបដ៍ វ៉ាហ៊ីដ និងអគ្គលេខា ហច ចាវ៉ាវី ងច អេហម៉ាដ។

កិច្ចប្រជុំរបស់ CAYC បានតែងតាំង រីឆារ៍ដ អេលវីន ម ណាលូពតា មកពីប្រទេសហ្វីលីពីន ជាប្រធាន CAYC ខណៈដែល ហា សំណាង មកពីប្រទេសក័ម្ពុជា ជាអនុប្រធាន, សូប្រី អេហម៉ាដ មកពីម៉ាឡេស៊ី ជាអគ្គលេខា ដវី ហ្វាចារ កូឌ្រី មកពីឥណ្ឌូនេស៊ី ជាភូឈួយអគ្គលេខា និងពហ្ក៍ ហច សូហៃមី មកពីប្រ៊ុយណេ ជាហិរញ្ញិក៕

អេររ៉ូយ៉ូ បើកផ្សារលក់ទំនិញដ៏ធំជាងគេបង្អស់របស់ហ្វីលីពីនស៍

May 23, 2006

ប្រធានាធិបតី ហ្ក្លូរៀ ម៉ាខាប៉ាហ្កាល អេររ៉ូយ៉ូ កាលពីថ្ងៃសៅរ៍ នេះ បានបើក ផ្សារលក់ទំនិញដ៏ធំជាងគេបង្អស់ របស់ហ្វីលីពីនស៍ ហើយដែលមានឈ្មោះថាជាហាងដែលធំជាងគេបំផុត នៅទ្វីបអាស៊ីទៀតផង។

អេររ៉ូយ៉ូ បានចូលរួមកាត់ខ្សែបូ នៅឯផ្សារធំអាស៊ី ដែលជាមជ្ឈមណ្ឌល ផ្សារ និងជំនួញ ដែលលាតសន្ធឹងលើផ្ទៃដី១៤៨ហិកតា នាឆកសមុទ្ទក្រុងម៉ានីលា។

ទីលានផ្សារដែលមានតម្លៃ ៦.៥ពាន់លាន ពេសូ (១២៥លាន ដុល្លារ) រួមមានសង្វៀនលេងប៉ាតាំង ខ្នាតអូឡាំំពិក និងរោងកុន IMAX ទី១របស់ខ្លួន ដែលមានផ្ទាំងសំពត់៨ជាន់ សម្រាប់កុន ៣ឌី។

ផ្សារធំនេះ មានការិយាល័យ Dell Inc. ដែលមានទំហំ ១៤៥,០០០ ហ្វីតការ៉េ ដែលជាអ្នកផលិតកុំព្យូទ័រអាមេរិក ធ្វើជាមណ្ឌលទំនាក់ទំនងភាពងាយស្រួល ទី២នៅក្នុងប្រទេស។

កូនប្រុសរបស់មហាសេដ្ឋី ម្ចាស់ហាងដែលមានអាយុ៨១ឆ្នាំ ហានស៍ ស៊ី នាយក SM Prime Holdings Inc., បានណែនាំអេររ៉ូយ៉ូ ដើរទស្សនាមួយជុំទីផ្សារ និងបានអង្គុយជាមួយលោកស្រី ខណៈពួកេគកំពុងទស្សនា ឈុតការតូន ៣ឌី។

បុរសវ័យក្មេង ស៊ី បាននិយាយថា សង្វៀនប៉ាតាំង ត្រូវបានបញ្ជាក់ថា អាចធ្វើការប្រកួតការប្រណាំងស្គីជាលក្ខណៈអន្តរជាតិបាន។

"យើងជាប្រទេសមួយដែលចូលចិត្តការដើរផ្សារ ដោយមានប្រជាជនរាប់លាន មកផ្សារធំដែលមានម៉ាស៊ីនត្រជាក់របស់យើង ហើយនឹងមកច្រើនទៀត នាថ្ងៃចុងសប្ដាហ៍" ហានស៍ ស៊ី បាននិយាយ។

សេចក្ដីថ្លែងការណ៍បាននិយាយថា ផ្សារធំនេះនឹងផ្ដល់ការងារដល់បុគ្គលិក ជាង១០០០០នាក់ ជាទីតាំងស្នាក់នៅនាពេលអនាគត ទីជំនួញជួញដូរ ដែលនឹង ឲ្យឈ្មោះថា អេសអឹម សែនត្រាល ប៊ីស៊ីនេសស៍ ផារ៍ក (SM Central Business Park)៕

“ខេអេហ្វស៊ី” ភ័យខ្លាចគ្រុនផ្ដាសាយបក្សីរើឡើងវិញ ពេលបើកសាខាហាណូយ

May 22, 2006

 

ក្រុមហ៊ុនមាន់ចៀន ខេអេហ្វស៊ី (Kentucky Fried Chicken) ដែលជាម្ចាស់ហាងចំណីអាហារហ្វាស់ត៍ហ្វូត ពីសហរដ្ឋ តែមួយគត់នៅវៀតណាមខណៈនេះ កំពុងនឹងបើកសាខាដំបូងនៅក្រុងហាណូយ នាខែក្រោយនេះ បន្ទាប់ពីសាខាដំបូងក្នុងទីក្រុងព្រៃនគរ បានទទួលការស្វាគមន៍យ៉ាងល្អ រហូតអាចសុះសាយទៅដល់ខែត្រផ្សេងៗទៀត ដូចជានៅភាគខាងត្បូង។

ម្ចាស់របស់ក្រុមហ៊ុននេះ បានឲ្យដឹងកាលពីថ្ងៃសុក្រ (១៩ មីនា) នេះថា ក្រុមហ៊ុន យូម ប្រេនដ៍ អ៊ីនស៍ (Yum Brands Inc) ខេអេហ្វស៊ី វៀតណាម បានបើកសាខាដំបូង នៅទីក្រុងធំភាគខាងត្បូង កាលពីឆ្នាំ ១៩៩៧ នឹងបានពង្រីកសាខាបន្តរហូតដល់ទៅ២១កន្លែង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ នៅទូទាំងភាគខាងត្បូងរបស់ប្រទេស។ ទាំងនេះជាការទម្លាយឲ្យដឹង របស់លោក ពរជ័យ ធុរធម្ម អ្នកចាត់ការប្រចាំវៀតណាម របស់ក្រុមហ៊ុន យូមប្រេនដ៍ "ហាណូយជាទីដៅដំបូងរបស់យើង តែយើងក៏នឹងពង្រីកចេញទៅក្រុង និងខែត្រផ្សេងៗនៅជុំវិញទីក្រុងនេះ" ភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ ពីសម្ដីលោក ពរជ័យ ដែលបាននិយាយថា ដៅដំណាច់ឆ្នាំនេះ ខេអេហ្វស៊ី នឹងមានសាខា៤កន្លែងនៅភាគខាងជើង ហើយនឹងពង្រីកបន្តទូទាំងប្រទេសវៀតណាម ក្នុងរយៈតទៅ។

រដ្ឋបាលវៀតណាមនៅបានកំណត់ហាងអាហារប្រភេទហ្វាសត៍ហ្វូត ក្នុងប្រទេស ធ្វើឲ្យគូប្រកួតពិតៗ របស់ខេអេហ្វស៊ីនាពេលសព្វថ្ងៃនេះ មានតែ១គត់ ដូចជាហាងអាហាររបស់ក្រុមហ៊ុន ចុប៊ីលី ហ្វ័រដ (Jobilee Ford Corp) មកពីហ្វីលីពីនស៍ ចំណែកហ្វឺ២៤​ (Pho 24) ក៏ជាអាហារប្រភេទគុយទាវ។

ធុរកិច្ចអាហារប្រភេទមាន់ បានជួបផលអាក្រក់នាគ្រារដូវត្រជាក់ តែនៅវៀតណាមនៅមិនទាន់ជួបករណីគ្រុនផ្ដាសាយបក្សី ឆ្លងពីមនុស្សទៅមនុស្ស និងមិនមានការត្រួតឃើញវីរុស H5N1 មកតាំងតែខែវិច្ឆិកា ឆ្នាំកន្លងទៅ ធ្វើឲ្យទីផ្សារអាហារប្រភេទមាន់ ត្រឡប់មកប្រក្រតី។

ក្រៅពីនោះ នាពេលបច្ចុប្បន្ន នៅមានសេចក្ដីរាយការណ៍ពីការឆ្លងរោគ មាត់ដៃជើង នៃសត្វមួយចំនួនធំ នៅជាងពាក់កណ្ដាល របស់៦៤ខែត្រ ទូទាំងប្រទេស ក៏រិតធ្វើឲ្យប្រជាជន បែរមកទទួលទានប្រភេទសត្វផ្សេងវិញ៕

ប្រជាជនហ្វីលីពីននឹងកើនឡើងទ្វេរដងនៅឆ្នាំ២០៤០

April 6, 2006

ចំនួនប្រជាករហ្វីលីពីន រំពឹងនឹងកើនឡើងជិតទ្វេរដង ដល់១៤១,៧លាន នាក់ ក្នុងរយៈពេល៤០ឆ្នាំ ពោលគឺឆ្នាំ២០៤០ ពី ៧៦,៥ លាន នាក់ មន្ត្រីការិយាល័យស្ថិតិជាតិ បានឲ្យដឹង។

នេះមានន័យថា ក្នុងរយៈពេល៤០ឆ្នាំ គឺឆ្នាំ២០៤០ នឹងមានប្រជាជនហ្វីលីពីនថ្មីចំនួន៦៥លាននាក់ បើទោះបីជា អត្រាកំណើនប្រជាជន បានធ្លាក់ចុះដល់ ១.០ភាគរយ ពី២.៣៤ ភាគរយ កាលពីទសវត្សរ៍ ១៩៩០ ក៏ដោយ សេចក្ដីបានបញ្ជាក់។

អត្រាប្រជាពលករ នឹងកើនឡើង ១.៩៥ភាគរយ ក្នុងរយៈពេល ឆ្នាំ២០០៥ ដល់២០១០ ពី៨៥,៣លាន ក្នុងឆ្នាំ២០០៥ ដល់៩៤,០លាន ក្នុងឆ្នាំ២០១០៕

មហាសន្នីបាតបក្ខកុម្មុយនីស្តលាវ

March 20, 2006

 

អ្នកដឹកនាំអំណាចបក្ខកុម្មុយនីស្តលាវ បានអះអាងពីការរីកចម្រើនសេដ្ឋកិច្ច និងសង្គម ដែលបក្ខបានដឹកនាំតាមផ្លូវដ៏ ត្រឹមត្រូវ ដោយសេដ្ឋកិច្ចរបស់ ប្រទេសលាវ បានកើនឡើងខ្ពស់ ពី៧.៥ ភាគរយ ទៅ៨.០ ភាគរយ ក្នុងរយៈឆ្នាំ២០០៦ នេះ រហូតដល់ឆ្នាំ២០១០។ រហូតដល់សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតលាវ នឹងប្រកាស ឲ្យប្រើផែនការអភិវឌ្ឈន៍រយៈពេល៥ឆ្នាំថ្មី។

បក្ខប្រជាជន បដិវត្តលាវ បានបើកមហាសន្នីបាតបក្ខ លើកទី៨របស់ខ្លួន កាលពីថ្ងៃសៅរ៍ (១៨មីនា) នេះ ដោយមានការរាយការណ៍ពីដំណើរការសេដ្ឋកិច្ច និងសង្គម ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តាំងតែអំពី ការប្រជុំលើកទី៧របស់បក្ខ កាលពីឆ្នាំ២០០១ ដោយធ្វើការវិគ្រោះ ស្ថានការមួយចំនួន និងលើកផែនការសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ក្នុងពេលថ្លែងបើកអង្គសន្នីបាត ប្រធានមជ្ឈឹមបក្ខប្រជាជន បដិវត្តលាវ និងជាប្រធានាធិបតីលាវ ឯឧ ខាំតៃ ស៊ីផាន់ដន បានមានប្រសាសន៍ ពីផលសម្រេចនៃ ដំណើរការនយោបាយរបស់ប្រទេស ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ដោយធ្វើឲ្យប្រទេសមានការរីកចម្រើន ដូចជាបញ្ហាជីវភាពរបស់ប្រជាជន ដោយមានការអភិវឌ្ឍឡើងជាលំដាប់។

ផលលំបាករបស់ប្រទេសលាវ នៅក្នុងដំណើរការអភិវឌ្ឍបានជួបប្រទះ ក៏ដូចជានៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួននោះ ការតម្លៃប្រេងសាំង ដែលចេះតែកើនឡើងថ្លៃ។

ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ សបប លាវ គឺជាប្រទេសដែលមានសេដ្ឋកិច្ច កើនឡើងខ្ពស់ជាងគេនៅក្នុងភូមិភាគ ដូចជាកម្ពុជា ដែលមានអត្រាកើនឡើង ជីឌីភី ៥.៣ភាគរយ ឥណ្ឌូនេស៊ី ៣.៥ភាគរយ ម៉ាឡេស៊ី ៣ភាគរយ ហ្វីលីពីន ៣.៩ភាគរយ ថៃ ៤ភាគរយ និងវៀតណាម ប្រមាណ ៧.៥ភាគរយ៕

អ៊ែរ៍អាស៊ីសំឡឹងការហោះហើរទៅលាវ និងភូមា

March 16, 2006

 

លោក តូនី ហ្វេរ៍នានដេស ប្រធានសេវាក្រុមហ៊ុនអ៊ែរ៍អាស៊ី បានមានប្រសាសន៍ថា ក្រុមហ៊ុន បានធ្វើការចរចា ជាមួយប្រទេសលាវ រួចរាល់ហើយ ហើយក្រុមហ៊ុនមានផែនការ ចាប់ផ្ដើមការចរចា ជាមួយប្រទេសភូមាបន្តទៀត។

“ក្រុមហ៊ុនអាកាសចររបស់យើង មានផែនការហោះហើរទៅកាន់គោលដៅចំនួន ៨ក្នុងទ្វីបអាស៊ី និងគោលដៅរបស់យើងតទៅ គឺប្រទេសលាវ និងភូមា ហើយនៅពេលដែលយើងទទួលបានការអនុញ្ញាត ពីរដ្ឋាភិបានប្រទេសទាំងពីកាលណា យើងនឹងចាប់ផ្ដើមធ្វើការហោះហើរភ្លាម” លោក ហ្វេរ៍នានដេស មានប្រសាសន៍ តាមកាសែត ដេអស្តារ៍ របស់ម៉ាឡេស៊ី។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរអ៊ែរ៍អាស៊ី បានធ្ចើការហោះហើរជាង៦០ផ្លូវ ក្នុងប្រទេសកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ម៉ាកាវ ស៊ីមីន និងប្រទេសសិង្ហបុរី ដោយឆ្លងកាត់ប្រទេសថៃ។ 

លោក ហ្វេរ៍នានដេស បានមានប្រសាសន៍ទៀតថា ទាំងនេះគឺដើម្បីកសាងឈ្មោះក្រុមហ៊ុន អ៊ែរ៍អាស៊ី ឲ្យល្បីដូចជា ក្រុមហ៊ុន ម៉ាកដូណាល់ និងស្តារ៍បាកស៍ និងដើម្បីធ្វើឲ្យ អ៊ែរ៍អាស៊ី ជាតួតំណាងនៅអង់គ្លេស និងអាមេរិក ទៀតផង៕ 

អររូយូ ប្រកាសប្រទេសក្នុងភាពអាសន្ន

March 2, 2006

ប្រធានាធិបតីហ្វីលីពីន លោកស្រី ហ្ក្លូរីយា ម៉ាកាប៉ាហ្កាល អររូយូ បានដាក់ហ្វីលីពីនក្នុងភាពមានអាសន្ន ដោយប្រើសិទ្ធិប្រធានាធិបតី នូវច្បាប់អជ្ញាសឹក តាមប្រកាសលេខ ១០១៧ ក្នុងឋានៈលោកស្រី ជាប្រធានាធិបតី ប្រទេសនេះ។

ចលនាប្រជាជនបានកើតឡើងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីបណ្ដេញលោកស្រី ចេញពីដំណែង ប្រធានាធិបតី។

មេនគរបាលជាតិហ្វីលីពីន បាននិយាយកាលពីថ្ងៃអង្គារថា ទាហាន និងប៉ូលីស បះបោរ មានផែនការចាប់យកព្រលានយន្តហោះ និងទីស្នាក់ការនគរបាលជាតិ។ អជ្ញាធរបានធ្វើឲ្យ បរាជ័យការប៉ុនប៉ង ធ្វើរដ្ឋប្រហារពីរ នៅថ្ងៃ១៤មករា និង១៨កុម្ភៈ នៅមុនការប៉ុងប៉ងទី៣ ដែលនាំឲ្យលោកស្រី ប្រធានាធិបតី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។

កាលពីថ្ងៃពុធ លោកស្រីប្រធានាធិបតី អររូយូ បានសន្យាលុបចោលការដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងពេលឆាប់ៗ៕